អាមេរិក​ថា Euro 2016 អាច​ជា​គោលដៅ​​ធំរបស់​ ISIS សម្រាប់​វាយ​ប្រហារ

សហរដ្ឋ​អាមេរិក បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា Euro 2016 ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា​ខាង​មុខ​នេះ ​អាច​ជា​គោលដៅ​ដ៏​ធំ​មួយ​របស់​ពួក​ជ្រុល​និយម​ ISIS ​​​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ។

 

អាមេរិក​ថា Euro 2016 អាច​ជា​គោលដៅ​​ធំរបស់​ ISIS សម្រាប់​វាយ​ប្រហារ

 

ម្ចាស់​ផ្ទះ​ Euro 2016 ​ប្រទេស​បារាំង​ ​ធ្លាប់​រង​ការ​វាយ​ប្រហារ​ពី​​ពួក​ ISIS ម្ដង​រួច​​មក​ហើយ កាល​ឆ្នាំ​មុន​នៅ​ទីក្រុង​ប៉ារីស ខណៈ​ដែល​ពេល​នោះ មាន​ចំនួន​អ្នក​ស្លាប់​ដល់​ទៅ​១៣០​នាក់។ រីឯ​កាល​ខែ​មិនា កន្លង​​ទៅ​ ក្រុម​ ISIS ក៏​បាន​វាយ​ប្រហារ​ទីក្រុង​ Brussels ​ប្រទេស​បែលហ្សិក ​​ស្លាប់​មនុស្ស​អស់​ ៣២​នាក់​ទៀត​ផង​ដែរ។

 

អាមេរិក​ថា Euro 2016 អាច​ជា​គោលដៅ​​ធំរបស់​ ISIS សម្រាប់​វាយ​ប្រហារ

ទីក្រុងទាំង១០ របស់បារាំង ត្រៀមប្រកួត Euro 2016

 

Euro 2016 ​ដែល​នឹង​ចាប់​ផ្ដើម​ប្រកួត​ចន្លោះ​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​១០​ផ្សេងៗ​គ្នា មាន​​ការ​ប្រកួត​សរុប​៥១​ប្រកួត ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រហែល​១​លាន​នាក់ និង​អ្នកគាំទ្រ​ទស្សនា​ក្នុង​កីឡដ្ឋាន​ផ្ទាល់​សរុប​ប្រហែល​ ២,៥​លាន​នាក់។ នេះ​បើ​តាម​ទិន្នន័យ​ពី​ UEFA។

 

ក្រសួង​ការពារ​ជាតិ​​អាមេរិក ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា៖ “ចំនួន​ភ្ញៀវ​ទេសចរណ៍​ដ៏​ច្រើន​លើស​លុប​ ទៅ​​តំបន់​អឺរ៉ុប​រដូវ​ក្ដៅ​នេះ​ ​នឹង​​ក្លាយ​ជា​គោលដៅ​ធំ​ និង​កាន់​តែ​ងាយ​ស្រួល​ សម្រាប់​ពួក​ភេរវកម្ម​វាយ​ប្រហារ”។

 

អាមេរិក​ថា Euro 2016 អាច​ជា​គោលដៅ​​ធំរបស់​ ISIS សម្រាប់​វាយ​ប្រហារ

 

យ៉ាងណាក្ដី ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ បារាំង​ក៏​​គ្រោង​នឹង​ពង្រឹង​ផ្នែក​សន្តិសុខ​​យ៉ាង​តឹងរ៉ឹង​ ខណៈ​ដែល​ពួកគេ​ ក៏​បាន​​ហាម​មិន​ឲ្យ​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​យន្តហោះ​គ្មាន​មនុស្ស​បើក​ ព្រោះ​ខ្លាច​ពួក ISIS ​បន្លំ និង​​​គ្រោង​ពង្រាយ​​កម្លាំង​ប៉ូលិស ទាហាន ​និង​សន្តិសុខ​ឯកជន សរុប​ចំនួន​៩​ម៉ឺន​នាក់ ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc