ប្រាក់ មុន្នី​ឧត្តម ​និយាយ​អ្វី​ខ្លះ​មុន​ប៉ះ​ឆាយនីស​តៃប៉ិ?

ប្រាក់ មុន្នី​ឧត្តម ​បាន​បញ្ជាក់​ថា​ រូប​គេ​អាច​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​ពេញ​កម្លាំង​វិញ​​ហើយ បន្ទាប់​ពី​រង​របួស​អំឡុង​ពេល​លេង​ឱ្យ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ក្នុង​ក្រប​ខណ្ឌ​កំពូល​កម្ពុជា។ ទន្ទឹម​និង​ការ​បញ្ជាក់​នេះ​ដែរ ​កីឡាករ​ពាក់​អាវ​លេខ​៧​រូប​នេះ ​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ​បំផុត​ដើម្បី​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​នៅ​កម្ពុជា។

 

ប្រាក់ មុន្នី​ឧត្តម ​និយាយ​អ្វី​ខ្លះ​មុន​ប៉ះ​ឆាយនីស​តៃប៉ិ?

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​របស់ ឧត្តម ​មុន​ចាកចេញ​ពី​កម្ពុជា៖

 

 

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ឆាយនីស​តៃប៉ិ​ក្នុង​​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 ​ដោយ​ជើង​ទី​មួយ​នៅ​ដី​ឆាយនីស​តៃប៉ិ ​នៅ​ថ្ងៃ​ទី​២​ខែ​មិថុនា​ឆ្នាំ​២០១៦ ​និង​ជើង​ទី​ពីរ ធ្វើ​ឡើង​នៅ​ដី​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា ឆ្នាំ​២០១៦៕

 

អត្ថបទ៖ មុន្នី រម្យ