Microsoft​ ​សម្រេច​លក់​ប៉ាតង់​ចំនួន​ ​១ ៥០០​ ​ឲ្យ​ ​Xiaomi​

ក្រុមហ៊ុន Microsoft បានសម្រេចលក់ប៉ាតង់កម្មវិធីចំនួន ១ ៥០០ ទៅឲ្យក្រុមហ៊ុន Xiaomi។ ការលក់ប៉ាតង់ របស់ Microsoft ទៅឲ្យ Xiaomi ក្នុងចំនួនដ៏ច្រើននេះ គឺជាចំណុចចាប់ផ្ដើមនៃ ការបង្កើតដៃគូពាណិជ្ជកម្ម រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ ។

Microsoft​ ​សម្រេច​លក់​ប៉ាតង់​ចំនួន​ ​១ ៥០០​ ​ឲ្យ​ ​Xiaomi​

ប៉ាតង់ ចំនួន ១៥០០ ត្រូវបានលក់ ដោយក្នុងនោះមានដូចជា មុខងារប្រើកម្មវិធី Microsoft Office និង SKYPE ដោយមានន័យថា ស្មាតហ្វូន ជំនាន់ក្រោយរបស់ Xiaomi មានប្រើនូវកម្មវិធីរបស់ Microsoft ជាផ្លូវការ។

Microsoft​ ​សម្រេច​លក់​ប៉ាតង់​ចំនួន​ ​១ ៥០០​ ​ឲ្យ​ ​Xiaomi​

មន្ត្រីជាន់ខ្ពស់របស់ Xiaomi បានលើកឡើងថា ការចាប់ដៃគូជាមួយ Microsoft គឺដើម្បីពង្រីកខ្លួនចូលទីផ្សារស្មាតហ្វូននៅតំបន់អឺរ៉ុប ក្រោយបរិមាណលក់របស់ពួកគេ មានការធ្លាក់ចុះក្នុងទីផ្សារប្រទេសចិន៕

ប្រភព៖ sabay

  • Microsoft​ ​សម្រេច​លក់​ប៉ាតង់​ចំនួន​ ​១ ៥០០​ ​ឲ្យ​ ​Xiaomi​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: