​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល

កម្មករចំនួន ៤នាក់ត្រូវបានសម្លាប់ និង១០នាក់ បានរងរបួសធ្ងន់ស្រាលនៅព្រឹកថ្ងៃពុធនេះ នៅពេលការដ្ឋានផ្លូវរថភ្លើងក្រោមដីជិតទីក្រុងសេអ៊ូល បានរលំបាក់ភ្លាមៗ ដោយមិនទាន់ដឹងហេតុផលច្បាស់លាស់។

​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល

ជនរងគ្រោះបានជាប់ក្នុងគំនរបែកបាក់នៃការដ្ឋានជម្រៅ ១៥ម៉ែត្រក្រោមដី ក្រោយមកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរៗ ដើម្បីព្យាបាលហើយ។ ឧបទ្ទវហេតុខាងលើ បានកើតឡើងនៅទីក្រុងណាមីយ៉ាងជូ ខាងកើតក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាវេលាម៉ោង ៧៖២០នាទីព្រឹកនេះ ខណៈមានកម្មករសរុបទាំងអស់ ១៧នាក់កំពុងផ្សារដែក។

បើតាមសាក្សីម្នាក់និយាយថា រូបគេបានឃើញ និងឮសំឡេងផ្ទុះធំមួយកើតឡើងក្នុងការដ្ឋាន ទំនងជាធុងអុកស៊ីហ្សែន ប៉ុន្តែប៉ូលិសបដិសេធ ដោយសារពួកគេមិនបានប្រើប្រាស់ធុងនេះ ពេលកើតហេតុឡើយ។

ចំនួនអ្នកស្លាប់អាចកើនឡើងទៀត ដោយសារអ្នករបួសមានសភាពធ្ងន់ធ្ងរ។ ចំណែកប៉ូលិស និងក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះខាងលើហើយ។ សូមបញ្ជាក់ថា ខ្សែរថភ្លើងកំពុងសាង់សង់នេះ គ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២០ខាងមុខហើយ៕

​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល ​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល ​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល ​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល

ប្រភព៖ sabay

  • ​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: