អង្គការ ​អម្រឹតា​សិល្បៈ បង្ហាញ​របាំ​ខ្លី និង​ពិភាក្សា​នៃ​វេទិកា​របាំ​សហសម័យ

ការ​បង្ហាញ​របាំ​ខ្លី និង​ការ​ជជែក​ពិភាក្សា​នៃ​វេទិកា​របាំ​សហ​សម័យ ត្រូវ​បាន​ប្រព្រឹត្តទៅ​នៅ​សាល​ប្រជុំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ទី ២៦ ខែ​ឧសភា ឆ្នាំ​២០១៦។

 

តាម​រយៈ​ការ​បង្ហាញ​របាំ​ខ្លី​ និង​កិច្ច​ពិភាក្សា​នៃ​វេទិកា​របាំ​សហ​សម័យ អង្គការ​អម្រឹតា​សិល្បៈ​ ចង់​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ដំឡើង​របាំ​ទាំង​២​រូប ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​ដំឡើង​របាំ និង​អំពី​របៀប​នៃ​ការ​ធ្វើការ​ជាមួយ​សិល្បករ​របាំ និង​ជាមួយ​នឹង​អ្នក​សហការ​ដទៃ​ទៀត​។

 

អង្គការ ​អម្រឹតា​សិល្បៈ បង្ហាញ​របាំ​ខ្លី និង​ពិភាក្សា​នៃ​វេទិកា​របាំ​សហសម័យ

 

អ្នក​ដំឡើង​របាំ​ទាំង​២​រូប​ ក៏​ចង់​បង្ហាញ​ឲ្យ​សិស្ស​មាន​ចំណាប់​អារម្មណ៍ បង្កើត​ជា​សំណួរ-​ចម្លើយ​ ដើម្បី​ឲ្យ​មាន​ការ​វិវឌ្ឍ​ផ្នែក​ចំណេះដឹង​នៅ​ក្នុង​ការ​ដំឡើង​របាំ។ អ្នក​ដំឡើង​របាំ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​បាន​ប្រាប់​ថា ការមើល​របាំ​សហ​សម័យ​យល់ គឺ​ទស្សនិកជន​ត្រូវ​ចំណាយ​ពេល​សិក្សា ស្រាវជ្រាវ និង​ខំ​ទស្សនា​កម្មវិធី​ផ្សេងៗ ដើម្បី​បង្កើន​ចំណេះដឹង​ក្នុង​ការ​ទស្សនា។

 

អ្នក​ដំឡើង​របាំ​៖ កញ្ញា ជ័យ ច័ន្ទកឹត្យា និង លោក ជី រតនា​

អ្នក​របាំ​: សយ ច័ន្ទបូរី​, ង៉ែត រ៉ា​ឌី​, ខុន ច័ន្ទស៊ីណា​, ជ័យ ឬ​ទ្ធា​, យ៉ុន ចន្ថា​, យ៉ុន ដាវី​, ជី លី​ណា និង សរ សុផល។ អ្នក​ទាំងអស់​នេះ​គឺ​ជា​សិល្បករ​របស់​អម្រឹតា​សិល្បៈ។

 

អង្គការ ​អម្រឹតា​សិល្បៈ បង្ហាញ​របាំ​ខ្លី និង​ពិភាក្សា​នៃ​វេទិកា​របាំ​សហសម័យ

 

អត្ថបទ៖ ដៃគូ​សហការ