ជនជាតិ​ហ្វីលីពីន ២ នាក់ បើក​ម៉ូតូ​បញ្ច្រស​ទិស​ ត្រូវ​រថ​យន្ត​បុកអូស​ម៉ូតូ​ជិត ១០ ម៉ែត្រ

ជនជាតិ​ហ្វីលីពីន ២ នាក់ បើក​ម៉ូតូ​បញ្ច្រស​ទិស​ ត្រូវ​រថ​យន្ត​បុកអូស​ម៉ូតូ​ជិត ១០ ម៉ែត្រ



ភ្នំពេញ ៖ បុរស​ជនជាតិ​ហ្វីលីពីន ២ នាក់ ទើបតែ​ចេញពី​ផឹក ដោយ​បាន​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​យ៉ាង​លឿន ទាំង​ស្ថាន​ភាព​ស្រវឹង​និង​ជិះ​បញ្ច្រាសទិស​ចរាចរណ៍​ត្រង់​ផ្លូវបំបែក ត្រូវ​បាន​រថយន្តបុក​ពេញ​ទំហឹង ដែល​បណ្ដាល​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង ៣ និង ៣៥ នាទី​ទៀបភ្លឺ កាលពី​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៥១ កែង​ផ្លូវ ១៣០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី ១ ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​គ្នា ២ នាក់ ហើយ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹងថា ​ជា​ភេទ​ប្រុស​ជនជាតិ​ហ្វីលីពីន​ជិះ​ម៉ូតូ ២ គ្រឿង ទី​១ គឺ​ម៉ាក SUZUKI VIVA ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1G-4625 របួសធ្ងន់ បាក់ស្មារ​ខាងស្តាំ ចំណែកឯ​ទី ២ គឺ​ម៉ាក SUZUKI STEP ពណ៌​ខ្មៅ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AA-5238 របួស​បែក​មុខ​បែក​មាត់ ត្រូវបាន​ដឹក​តាម​រថយន្ត​សាមុយ​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

ប្រភព​ព័ត៌មាន​ដែល​បាន​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​នោះ បាន​ឱ្យដឹងថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ជនជាតិ​ហ្វីលីពីន ២ នាក់ ជិះ​ម៉ូតូ​ម្នាក់ ១​គ្រឿង ប្រហែលជា​ទើប​ចេញពី​ផឹក ដោយមាន​សភាព​ស្រវឹង​និង​ជិះ​បញ្ច្រាសទិស​ចរាចរណ៍ ដោយ​បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ ៥១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ពេល​ជិះ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន កែង​និង​ផ្លូវ​លេខ ១៣០ ក៏​គាប់​ជួន​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក CAMRY ឆ្នាំ ៨៩ ពណ៍​ស្លែ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១៣០ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ដែល​បណ្តាលអោយ​បុក​គ្នា​ពេញទំហឹង អូស​ម៉ូតូ​ជិត ១០ ម៉ែត្រ​ធ្វើ​ឱ្យ​រង​របួស​ធ្ងន់​ទាំង ២ នាក់​តែម្តង​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់ពី​បើក​បុក​ភ្លាមៗ រថយន្ត​បង្កហេតុ​មិនបាន​ឈប់​មើល​នោះទេ គឺ​បាន​បន្ថែម​ល្បឿន​ជិះ​គេច​បាត់ស្រមោល​។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ រីឯ​ម៉ូតូ​ត្រូវ​បាន​មិត្តភ័ក្តិ​ជនរងគ្រោះ​ដឹក​តាម​ម៉ូតូ​កង់​បី យក​ទៅ​ផ្ទះ​ខ្លួនឯង​ ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ចុះទៅ​កន្លែង​កើតហេតុ​នោះឡើយ​៕

ជនជាតិ​ហ្វីលីពីន ២ នាក់ បើក​ម៉ូតូ​បញ្ច្រស​ទិស​ ត្រូវ​រថ​យន្ត​បុកអូស​ម៉ូតូ​ជិត ១០ ម៉ែត្រ

ជនជាតិ​ហ្វីលីពីន ២ នាក់ បើក​ម៉ូតូ​បញ្ច្រស​ទិស​ ត្រូវ​រថ​យន្ត​បុកអូស​ម៉ូតូ​ជិត ១០ ម៉ែត្រ