សាលាហ៊ែរុដស៍អន្តរជាតិ បង្កើតកម្មវិធីសិក្សា អន្តរជាតិបែបទំនើប សម្រាប់កុមារអាយុពី ១.៥ ឆ្នាំ ដល់ ៥ ឆ្នាំ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងខ្លាំង ទាំងកម្មវិធីអន្តរជាតិ និងខ្មែរសម្រាប់បឋមសិក្សា សាលាហ៊ែរុដស៍អន្តរជាតិ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ នេះបានបង្កើតកម្មវិធីសិក្សា បែបទំនើបសម្រាប់កុមារអាយុពី ១.៥ ឆ្នាំ ដល់ ៥ ឆ្នាំ ដោយយកលំនាំតាម ប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស។

គោលដៅចំបងនៃ កម្មវិធីមត្តេយ្យអន្តរជាតិរបស់សាលាហ៊ែរុដស៍អន្តរជាតិគឺ ធ្វើអោយកុមារធំលូតលាស់ ប្រកបដោយភាពក្លាហាន ភាពវៃឆ្លាត វិន័យ និងសីលធម៌ល្អ មានភាពច្នៃប្រឌិតខ្ពស់ និងមានមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ថ្នាក់បឋម និងជាពិសេសគឺធ្វើអោយកុមារឆាប់ចេះ និងនិយាយភាសាអង់គ្លេសបានល្អ និងស្ទាត់ជំនាញ។

ដើម្បីសម្រេចនូវគោលបំណងខាងលើ សាលាហ៊ែរុដស៍អន្តរជាតិផ្តោតសំខាន់ លើការជ្រើសរើសគ្រូ ដែលមានសមត្ថភាពខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ថ្នាក់រៀនប្រកបដោយសុវតិ្ថភាព និងអនាម័យ ព្រមទាំងគ្រឿងបរិក្ខារសិក្សាដែលជួយគាំទ្រដល់ការលូតលាស់ ទាំងរាងកាយ និងបញ្ញាស្មារតីដែលរួមមានដូចជា មជ្ឈមណ្ឌលសិក្សា និងបណ្ណាល័យកុមារតូចនៅក្នុងថ្នាក់នីមួយៗ កន្លែងលេងកំសាន្តដែលជួយដល់ការលូតលាស់ និងភាពច្នៃប្រឌិត មេរៀនហែលទឹក មជ្ឈមណ្ឌលកំសាន្តល្បងបញ្ញា បន្ទប់ថែទាំសុខភាព មជ្ឈមណ្ឌលបច្ចេកវិទ្យា និងបន្ទប់ហាត់សិល្បះ និងតន្រ្តីជាដើម។

សាលាហ៊ែរុដស៍អន្តរជាតិនឹងចាប់ផ្តើមការសិក្សា​ សម្រាប់សិស្សក្រុមដំបូង នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦ ហើយលោក លោកស្រីនឹងទទួលបានការបញ្ចុះតម្លៃពិសេស ប្រសិនបើលោក លោកស្រីចុះឈ្មោះបុត្រធីតា ក្នុងចំណោម ៥០ នាក់ដំបូង។

ក្រៅពីសាខាបឹងកេងកង ១ យើងខ្ញុំគ្រោងនឹងបើកដំណើរការសាខាទី ៣ នៅសង្កាត់ទួលស្វាយព្រៃ ១ នៅក្នុងខែសីហាខាងមុខនេះ ដែលមានអាស័យដ្ឋានស្ថិតនៅអាគារលេខ ១ ផ្លូវលេខ ១៩៣ កែងផ្លូវលេខ ៣៧៤ សង្កាត់ទួលស្វាយព្រៃ ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ សាលានឹងទទួលពាក្យចុះឈ្មោះ សិស្សចូលរៀនចាប់ពីអាយុ ១.៥ ឆ្នាំ ដល់ ១២ ឆ្នាំ។

សម្រាប់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលមានបំណងចង់ស្វែងយល់បន្ថែមពីកម្មវិធីសិក្សា និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកទស្សនាសាលា និងជជែកពីការសិក្សារបស់បុត្រធីតា លោក លោកស្រីជាមួយ នាយិកាសាលារៀងរាល់ម៉ោងធ្វើការ ដែលមានអាស័យដ្ឋានស្ថិតនៅអាគារលេខ២៤ ផ្លូវ ៣០២ កែង ផ្លូវ ៥៧ សង្កាត់បឹងកេងកង ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៧៣ ៩៩៩ / ០៧៧ ២៩៦ ៦៨៨ សារអេឡិចត្រូនិច វេបសាយ www.harrods.edu.kh។

សាលាហ៊ែរុដស៍អន្តរជាតិនឹងចាប់ផ្តើមការសិក្សា សម្រាប់សិស្សក្រុមដំបូងនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦ ហើយលោក លោកស្រីនឹងទទួលបានការបញ្ចុះតម្លៃពិសេស ប្រសិនបើលោក លោកស្រីចុះឈ្មោះបុត្រធីតាក្នុងចំណោម ៥០នាក់ដំបូង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាលាហ៊ែរុដស៍អន្តរជាតិ បង្កើតកម្មវិធីសិក្សា អន្តរជាតិបែបទំនើប សម្រាប់កុមារអាយុពី ១.៥ ឆ្នាំ ដល់ ៥ ឆ្នាំ