ជនសង្ស័យ២នាក់ ប្តីប្រពន្ធត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន រួមទាំងថ្នាំ​ញៀន​៣៦៤គ្រាប់

(កោះកុង)៖ កម្លាំងនគរបាល ការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ បានចុះប្រតិបត្តិការធ្វើ​ការឆែកឆេរផ្ទះ១កន្លែងស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើឃាត់ខ្លួនប្តីប្រពន្ធ២នាក់ និងធ្វើការឆែរេឆររកឃើញថ្នាំញៀនចំនួន៣៦៤គ្រាប់ និងឧប្បករណ៍ជក់មួយចំនួនទៀតផង។

លោក យឹម ផេង ស្នងការរងនគរបាល ទទួលផែនការិយាល័យកណ្តាលប្រឆាំងបទល្មើសខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់​ខ្លួននោះមានឈ្មោះ​៖ ទី១-ឈ្មោះ នន់ សារី អាយុ៥៤ឆ្នាំជាប្តី និងទី២- ឈ្មោះ ស៊ីម សុន អាយុ៥៧ឆ្នាំជាប្រពន្ធ មានទីលំនៅភូមិ២ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយកម្លាំងសមត្ថកិច្ចធ្វើការរឹបអូស​បានថ្នាំញៀន​ចំនួន៣៦៤គ្រាប់ និងឧបករណ៍ជក់១ចំនួន។ លោកស្នងការរង សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមឲ្យចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីធ្វើការ​ទប់ស្កាត់បញ្ហាគ្រឿង​ញៀនទាំងអស់ ដើម្បីអនាគតកូនចៅក្នុងវ័យយុវវ័យ ដើម្បីកូនចៅក្លាយជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិទៅថ្ងៃមុខ និងដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល​ដាក់ជូន។

លោកបានបញ្ជាក់ថា ករណីខាងលើនេះ លោកកបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ករណីស្រដៀងនេះដែរ នៅខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកមង្គលបូរី និងកម្លាំងនគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ជនសង្ស័យ ១០នាក់ និងដកហូតថ្នាំមួយចំនួនធំ ក្នុងនោះចាប់បាននៅស្រុកមង្គលបូរីបាន៤នាក់ និងនៅស្រុកមង្គលបូរីចំនួន៦នាក់។

អធិការស្រុកមង្គលបូរី លោក ស៊ី ឌី បានឲ្យភ្នាក់ងារ Fresh News នៅថ្ងៃទី៣១ ខែឧសភា នេះថា កម្លាំងនគរបាលប៉ុស្តិ៍ឫស្សីក្រោក បានធ្វើការបង្ក្រាបឃាត់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន០៤នាក់ ទី១-ឈ្មោះ ស៊ីម មេសា ហៅ ថៃ អាយុ២០ឆ្នាំ ទី២-ឈ្មោះ សុង រទ្ធី ហៅធី អាយុ១៨ឆ្នាំ អ្នកទាំង២នាក់នេះនៅភូមិស្តីលើ ឃុំគយម៉ែង ទី៣-ឈ្មោះ យាន ប៉ូលីន ហៅសាល អាយុ១៨ឆ្នាំ នៅភូមិលួង ឃុំឫស្សីក្រោកនិងម្នាក់ទៀតមិនទាន់បង្ហាញអត្តសញ្ញាណ។

លោកបន្តថា ក្រោយពីឃាត់ខ្លួនមុខសញ្ញាជួញដូរម្នាក់ទៀតឈ្មោះ ពុធ អារ៉ាស៊ីម (ក្រោយរោងកុនមង្គលបូរី) ដកហូតបានថ្នាំញៀន ប្រភេទម្សៅក្រាមស២ថង់ ទូរសព្ទ័ដៃ០៣គ្រឿង លុយខ្មែរបួនម៉ឺនរៀល និងលុយដុល្លា១០ដុល្លារ។ ដោយឡែកនៅស្រុកម៉ាឡៃវិញ កម្លាំងនគរបាល បានបង្ក្រាបករណីជួញដូគ្រឿងញៀន កាលពីថ្ងៃទី៣០ ខែឧសភា ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ និងថ្នាំញៀន ចំនួន៥៧គ្រាប់ នៅចំណុចភូមិសង្កែឃុំ បឹងបេង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជនសង្ស័យ២នាក់ ប្តីប្រពន្ធត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន រួមទាំងថ្នាំ​ញៀន​៣៦៤គ្រាប់

ជនសង្ស័យ២នាក់ ប្តីប្រពន្ធត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន រួមទាំងថ្នាំ​ញៀន​៣៦៤គ្រាប់

ជនសង្ស័យ២នាក់ ប្តីប្រពន្ធត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន រួមទាំងថ្នាំ​ញៀន​៣៦៤គ្រាប់

ជនសង្ស័យ២នាក់ ប្តីប្រពន្ធត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន រួមទាំងថ្នាំ​ញៀន​៣៦៤គ្រាប់

ជនសង្ស័យ២នាក់ ប្តីប្រពន្ធត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន រួមទាំងថ្នាំ​ញៀន​៣៦៤គ្រាប់