វិធីសាស្ត្រដើម្បីឲ្យកូនងាយលេបថ្នាំបានស្រួល

ក្មេងៗ ភាគច្រើនមិនចូលចិត្តទទួលទានថ្នាំស្ទើគ្រប់គ្នាទាំងថ្នាំប្រភេទទឹក និងថ្នាំប្រភេទគ្រាប់ដូចជាស្ករគ្រាប់ផងដែរ។បញ្ហានេះយើងជឿជាក់ថា អ្នកម្តាយគ្រប់រូបពិតជាជួបនឹងការ លំបាកនៅពេលបញ្ច្រកថ្នាំកូនម្តងៗ ។ ពេលខ្លះបន្ទាប់ពីច្រកចូលហើយនោះ ក៏ស្រាប់តែក្អែរមកវិញអស់។ ប៉ុន្តែពេលនេះយើងមានវិធីក្នុការទាក់ទាញកូនតូចចង់ទទួលទានថ្នាំ ដែលមានតាមលំដាប់ដូចតទៅ៖

១-អ្នកម្តាយត្រូវធ្វើចិត្តឱ្យត្រជាក់ព្រោះក្មេងតូចគេមិនងាយ ទទួលទានថ្នាំតាមសម្រួលនោះទេ មធ្យោបាយដ៏ល្អបំផុតគឺ ប្រើវិធីលួងលោមអូសទាញកូនឱ្យកូនទទួលទានថ្នាំដោយខ្លួនឯងច្រើនជាង ការបង្ខំ។

២-សម្រាប់ម្តាយដែលចូលចិត្តបង្ខំហើយច្របាច់បញ្ច្រកថ្នាំកូន ខណៈដែលគេកំពុងស្រែកយំនោះយើងអាចប្រាប់បានថា ក្រៅពីធ្វើឱ្យកូនឈ្លក់ថ្នាំហើយនោះ ក៏រឹតតែធ្វើឱ្យក្មេងខ្លាចថ្នាំថែមទៀត។

៣-នៅមានអ្នកម្តាយច្រើនរូបទៀតដែលមិននិយមដាក់ថ្នាំលទៅចូក្នុង ដបទឹកដោះគោ ឱ្យបៅដែលជាវិធីមិនត្រឹមត្រូវទាល់តែសោះ ព្រោះប្រសិនបើកូនបានបៅដោះគោមិនអស់ក៏អាចធ្វើឱ្យកូនមិនអាចទទួលទាន ថ្នាំតាមកម្រិតដែរ។ ថ្នាំប្រភេទខ្លះធ្វើឱ្យបាត់បង់រសជាតិនាំឱ្យក្មេងមិនចង់បៅ ទឹកដោះគោនៅពេលក្រោយថែមទៀតផង។

៤-ការប្រើប្រាស់ថ្នាំព្រមជាមួយនឹងអាហារគឺជារឿងដែលអ្នកមិនគួរធ្វើ ព្រោះអាចឱ្យកូនអ្នកមិនចង់ទទួលទានអាហារនាពេលក្រោយក៏ថាបាន។

៥-ថ្នាំជាទូទៅច្រើនតែពុំមានរសជាតិក្លិនឈ្ងុយសម្រាប់ក្មេង អ្នកអាចនឹងនាំយកថ្នាំនោះទៅលាយជាមួយបឹងទឹកសារ៉ូឱ្យមានរសជាតិ កាន់តែល្អឡើង។

៦-អ្នកមិនគួរប្រើស្លាបព្រាធម្មតាវាស់នោះទេគួរប្រើឧបករណ៍ដែលមាន មាត្រាដ្ឋានវាស់ថ្នាំឱ្យកូនទើបជាការប្រសើរដើម្បីឱ្យកូនទទួលបាន បរិមាណថ្នាំគ្រប់គ្រាប់៕

ប្រភព៖ iknow

  • វិធីសាស្ត្រដើម្បីឲ្យកូនងាយលេបថ្នាំបានស្រួល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: