ស្ថាន​ភាព​ជំងឺ​តា សង់​ស៊ីស បាន​ធូរ​ស្រាល​វិញ​ហើយ​ បន្ទាប់​ពី​​ទទួល​​បាន​ ការ​ព្យា​បា​ល​យ​ក​ចិត្ត​ទុក​ដាក់​ពី ​ក្រុម​គ្រូ​ពេទ្យ

(ភ្នំពេញ)៖ តារាកំប្លែងជើងចាស់តា សង់ ស៊ីស ក្រោយពីធ្លាក់ខ្លួនឈឺឡើងសម្ពា​ធឈាម​រហូ​ត​ដ​ល់​​២១​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យឯកជនអង្គរ​ធំ​​ កាល​​ពី​​ថ្ងៃ​ទី​៣១ ខែ​ឧសភា រហូត​មក​ទល់​ពេល​នេះ​ស្ថាន​ភាព​ជំងឺ​របស់​គាត់​មាន​អាការៈ​ ធូ​រ​ស្រា​ល​វិញ​​ហើយ​ ក្រោយ​ពី​ទទួល​បាន​ការព្យាបាលយ៉ាងយកចិត្ត ទុកដាក់ពីសំណាក់ក្រុមគ្រូទេទ្យ។

តារាកំប្លែងនាយ សង់ស៊ីស បានធ្លាក់ខ្លួនឈឺធ្ងន់កាលពី ព្រលឹមព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២​០១៦​ ហើយ​ត្រូវ​បាន​គ្រួសារ​ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ មន្ទីពេទ្យអង្គរធំតាមបណ្តោយផ្លូវកម្ពុជាក្រោម បន្ទប់​លេខ​២០៨ ជាន់​ទី​២។នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​របស់​នាយ ស​ង់​​ស៊ីស ។

កូនប្រុសរបស់តារាកំប្លែងតា សង់ស៊ីស លោក តុលា បានថ្លែងប្រាប់ឲ្យដឹងថា ពេលនេះ​ស្ថាន​ភាព​ជំងឺ​ឪពុក​របស់​លោក​ បាន​ធូរ​ស្បើយ​​ខ្លះ​ ហើយ​បន្ទាប់ពីមានការព្យាបាលពីគ្រូពេទ្យ។ តែ​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ទេ​ ដោយ​វេជ្ជ​បណ្ឌិត​តម្រូវ​ឲ្យ​សម្រាក​បន្ត​សិន ដើម្បី​តា​ម​ដាម​ជំងឺ​បន្ត ។

លោក តុលា បានបន្ថែមយ៉ាងខ្លីថា បាទបងពេលនេះលោកពុក បានធូបន្តិចហើយ តែលោកគ្រូពេទ្យមិនទាន់ឲ្យ​ចេញ​ទេ​ដោយ​តាម​ដាន​ជំងឺ​លោកពុកបន្តសិន។ទន្ទឹមគ្នានេះដែរនៅលើ​ Ac​co​unt Facebook របស់​តារា​កំប្លែង​អ្នក​នាង កា​ឆយ ដែល​ត្រូវ​ជា​កូន​តារា​កំប្លែង​តា សង់​ស៊ីស​ក៏បានបង្ហោះសារយ៉ាងខ្លីដែរថា ពុកបានធូហើយ ..។ យ៉ា​ណា​មិញ​ក្រោយ​ពី​ទទួល​បាន​ដំណឹ​ង​​នេះ​​ គេ​ស​ង្កេត​ឃើញ​មហា​ជនជាច្រើនសម្តែងអារម្មណ៍ក្រេតអរជាមួយគ្រួសាររបស់គា​ត់ខណៈ​នា​យ សង់ស៊ីស បានជាសះល្បើយ រួចផុតពីជំងឺមួយនេះ៕

ប្រភព ៖
Khmertalking

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា មួយរយៈពេលចុងក្រោយនេះ គេប្រទះឃើញតារាសិល្បៈខ្មែរ បានចូលសម្រាកក្នុងមន្ទីរពេទ្យអស់ ២នាក់ ហើយដូចជា លោកតា សង់ ស៊ីស និងអ្នកនាង ពេជ្រសោភា។ សម្រាប់ អ្នកនាង ពេជ្រសោភាវិញ បានឲ្យដឹងថា ជំងឺចាស់របស់អ្នកនាង​បានរើឡើង គឺឈាមសស៊ីឈាមក្រហម

យ៉ាងណាមិញ ក្នុងពេលដែលអ្នកនាង ពេជ្រសោភា មានស្ថានភាពជំងឺរើឡើងនេះ បើក្រឡេកមើលនៅលើបណ្តាញសង្គមហ្វេសប៊ុកគឺមានការ Share ចែករំលែកភ្ជាប់ជាមួយសារជូនពរ និងការបង្ហាញក្តីព្រួយបារម្មណ៍ពីសុវត្ថភាពរបស់អ្នកនាង​ ពេជ្រ សោភា ជាច្រើនផងដែរ។ ម្យ៉ាងទៀតក៏មានការលើកឡើងថា បើអ្នកនាង ពេជ្រ សោភា ធ្លាក់ខ្លួនឈឺចេញទៅព្យាបាលនៅថៃ ដូច្នេះតើកូនក្រុមរបស់នាង នឹងក្លាយជាយ៉ាងណា?។

ឆ្លើយតបនឹងក្តីព្រួយបារម្មណ៍ពីសំណាក់មហាជនអ្នកគាំទ្រ តារាចម្រៀងស្រីអ្នកនាង​ ពេជ្រ សោភា នៅលើហ្វេសប៊ុក នាងកាលពីរាត្រីយប់ថ្ងៃទី២៥ ខែឧសភា បានសរសេរថា «អារុណសួស្តីពីចំងាយផង។ មេឃស្រទុំចឹងនឹកស្រុកខ្មែរណាស់មិនថា មានរឿងអ្វីកើតឡើងចំពោះនាងខ្ញុំទេ តែស្នាមញញឹមមួយនេះ នៅតែរក្សាសម្រាប់បងប្អូនជានិច្ច។ នាងខ្ញុំមិនអាចដួលនៅពេលនេះ បានទេមានមនុស្សចាស់ជរាគ្មានទីពឹងជាច្រើន ដែលត្រូវការអោយនាងខ្ញុំជួយ! សូម Comment ពាក្យថា លើកទឹកចិត្តនាងខ្ញុំបានទេ?»។

ដោយឡែកកាលពីប៉ុន្មានម៉ោងមុនពេលតារាស្រី ពេជ្រ សោភា ចូលបន្ទប់ព្យាបាលនៅលើហ្វេសប៊ុកនាង ក៏បានលើកឡើងថា ប៉ុន្មានម៉ោងមុនធ្វើការព្យាបាល បងភា នៅតែបារម្ភពីកូនក្រុមរបស់គាត់ ដែលគាត់មិនបានបង្វឹក ក្នុងពេលគាត់កំពុងព្យាបាលនៅប្រទេសថៃ ក្នុងនាមខ្ញុំជា Admin សង្ឃឹមថា កូនក្រុមបងភា នឹងបានឃើញហើយខំប្រឹងធ្វើឲ្យល្អក្នុងសប្ដាហ៍នេះ ដើម្បីកុំឲ្យគាត់អស់សង្ឃឹម... ហើយសង្ឃឹមអ្នកទាំងអស់គ្នា ជូនពរគាត់ឲ្យជាសះស្បើយឆាប់ឆាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload