Man City បរាជ័យ​យ៉ាង​ដំណំ​ក្រោម​ដៃ​ Chelsea

ក្នុង​ការ​ប្រកួត​ជុំ​ទី​៥​នៃ​ពាន​រង្វាន់​ FA Cup កាល​ពី​យប់​មិញ​ក្លឹប​ Manchester City បាន​រង​បរាជ័យ​យ៉ាង​ដំណំ​ដោយ​លទ្ធផល​១ទល់​នឹង​៥​ក្រោម​ដៃ​ក្លឹប​តោ​ខៀវ​ Chelsea ។

ដោយ​ក្នុង​ការ​ប្រកួត​នៅ​តង់​ទី​១​ក្នុង​នាទី​ទី​៣៥​ក្លឹប​ Chelsea បាន​បើក​ការ​នាំ​មុខ​មុន​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Diego Costa តែ​យ៉ាង​ណា​នៅ​នាទី​ទី​៣៧​កីឡាករ​ David Faupala អាច​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ក្លឹប​ Man City មក​វិញ​ ។

ចូល​ដល់​តង់​ទី​២​ក្លឹប​ Chelsea បាន​បើក​ការ​វាយ​សម្រុក​​រហូត​អាច​ទម្លាយ​សំណាញ់​ក្លឹប​ Man City ជា​បន្ត​បន្ទាប់​ចំនួន​៤​គ្រាប់​ ដោយ​គ្រាប់​បាល់​ទាំង​នោះ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Willian ( នាទី​៤៨​ ) , Gary Cahill ( នាទី​៥៣​ ) , Eden Harzard ( នាទី​៦៧​ ) , Bertrand Isidore Traore ( នាទី​៨៩​ ) ។

1 of 4

គួរ​បញ្ជាក់​ថា​សម្រាប់​ក្លឹប​ Man City ប្រហែល​ជា​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន​ទៅ​ហើយ​ថា​នឹង​ជួប​លទ្ធផល​បែប​នេះ​ព្រោះ​កីឡាករ​របស់​ពួក​គេ​ដែល​ដាក់​ក្នុង​ការ​ប្រកួត​យប់​មិញ​ភាគ​ច្រើន​ជ្រើស​ចេញ​ពី​ក្លឹប​យុវជន​ប៉ុណ្ណោះ​ ព្រោះ​ពួក​គេ​ទុក​កីឡាករ​ល្អៗ​សម្រាប់​ប្រកួត​ UEFA Champion League នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ ។

អត្ថបទ ៖ វិចទ័រ


  • Man City បរាជ័យ​យ៉ាង​ដំណំ​ក្រោម​ដៃ​ Chelsea已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ចំនេះដឹង
Tags: