ភិន សុ​ដា​លី​ស ទម្លាយ​ពី​បំណង​របស់ខ្លួន​ចំពោះ​កូន​ក្នុង​ផ្ទៃ​

Videos


នៅតែប៉ុន្មានខែទៀតប៉ុណ្ណោះ តារាសម្តែង ភិន សុដាលីស និងបានឃើញមុខកូន របស់នាង ដែល ជាចំណងស្នេហ៍រវាងនាងនិងលោក ប៉ែន ចំរ៉ុង ។ ថ្មីៗនេះមានការបង្ហើបថា តារាសម្តែង ភិន សុដាលីស មាន បំណងចេញទៅសម្រាលកូននៅក្រៅប្រទេស តែមិនទាន់ច្បាស់ថា ទៅប្រទេសណាមួយនោះឡើយ ។ 

ភិន សុ​ដា​លី​ស ទម្លាយ​ពី​បំណង​របស់ខ្លួន​ចំពោះ​កូន​ក្នុង​ផ្ទៃ​

ទោះបីជាប្រេះឆាជាមួយស្វាមីមិនបានរៀបការលោក ប៉ែន ចំរ៉ុង ទាំងមានផ្ទៃពោះក៏ពិតមែន តែ ភិន សុដាលីស នៅតែមានភាពរឹងមាំគួរអោយសរសើរ នាងនៅតែបន្តការងាររកស៊ីដូចមុនដដែល ។ ពេលខ្លះនាង បានចំណាយពេលដើរកំសាន្តនិងញ៉ាំអាហារជាមួយមិត្តភក្តិនៅតាមភោជនីយដ្ឋាននានា ។ ភិន សុដាលីស តែងតែទទួលបានការគាំទ្រនិងលើកទឹកចិត្តពីសំណាក់មិត្តភក្តិជាច្រើន ។ សូម្បីមិត្តភក្តិតាមហ្វេសប៊ុកក៏បានលើក ទឹកចិត្តដល់រូបនាងផងដែរ។គិតមកដល់ពេលនេះ ភិន សុដាលីស មានផ្ទៃពោះប្រមាណជិត ៦ ខែមកហើយ តែយ៉ាង ណាផ្ទៃពោះរបស់នាងមិនសូវខ្ទាតធំប៉ុន្មានឡើយ ។ 

ភិន សុ​ដា​លី​ស ទម្លាយ​ពី​បំណង​របស់ខ្លួន​ចំពោះ​កូន​ក្នុង​ផ្ទៃ​

ភិន សុដាលីស តែងតែទៅតាមដានសុខភាពជាប្រចាំនៅ មន្ទីរពេទ្យឯកជនមួយ។ហើយកូនក្នុងផ្ទៃនិងនាង ជាម្តាយ មានសុខភាពល្អជាធម្មតា ។ តែ ពេទ្យ បានណែនាំនាងអោយស្រស់ស្រាយនិងកុំមានការគិតច្រើនខ្លាចប៉ះពាល់សុខភាពទារក ។ 

ភិន សុ​ដា​លី​ស ទម្លាយ​ពី​បំណង​របស់ខ្លួន​ចំពោះ​កូន​ក្នុង​ផ្ទៃ​

អ្វីដែលកត់សំគាល់នោះ កាលពីពេលថ្មីៗនេះ មានការបង្ហើបពីសំណាក់មិត្តភក្តិ ដែលជិតដិតជាមួយ ភិន សុដាលីស បានអោយ ដឹងថា ពេលនេះដែរ ភិន សុដាលីស មានបំណងទៅសម្រាកសម្រាលកូននៅបរទេស។តែគេមិនទាន់ដឹងច្បាស់ថា នាងទៅប្រទេសណាមួយនោះឡើយ ។ ពេលនេះនាងកំពុងគិតគូរ និង ត្រៀមថវិការសម្រាប់ចំណាយនៅពេលឆ្លងទន្លេ។មិនមានអ្វីជាការពិបាកនោះទេ សម្រាប់ ភិន សុដាលីស បើគ្រាន់តែនាងហារមាត់ សុំ ជំនួយពីលោក អិុន សុភិន ជាឪពុករបស់នាងនោះ ។ នរណាក៏ដឹងថា គ្រួសាររបស់ ភិន សុដាលីស មានជីវភាពធូរធារផងដែរ។ប៉ុន្តែសំខាន់ ភិន សុដាលីស ព្រមទទួលជំនួយពីឪពុករបស់នាង ឬ ក៏អត់? ៕ ចេនី

ភិន សុ​ដា​លី​ស ទម្លាយ​ពី​បំណង​របស់ខ្លួន​ចំពោះ​កូន​ក្នុង​ផ្ទៃ​
ភិន សុ​ដា​លី​ស ទម្លាយ​ពី​បំណង​របស់ខ្លួន​ចំពោះ​កូន​ក្នុង​ផ្ទៃ​
ភិន សុ​ដា​លី​ស ទម្លាយ​ពី​បំណង​របស់ខ្លួន​ចំពោះ​កូន​ក្នុង​ផ្ទៃ​
ភិន សុ​ដា​លី​ស ទម្លាយ​ពី​បំណង​របស់ខ្លួន​ចំពោះ​កូន​ក្នុង​ផ្ទៃ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត