កងទ័ពអាកាស​រុ​ស្ស៊ី​សាកល្បង​យន្តហោះ​ហ្វឹកហ្វឺន​ថ្មី​ធុន​SR-10

ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១ ឧសភា ថា ការ​ហោះហើរ​សាកល្បង​យន្តហោះ​ថ្មី​ធុន SR-10 ចាប់ផ្តើម​ហើយ​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​គូ​ប៊ី​ន​កា តំបន់​ក្រុង​មូ​ស្គូ ។

យន្តហោះ SR-10 ជា​យន្តហោះ​ប្រតិកម្ម​មាន​ស្លាប​រាង​ជា​ព្រួញ​បញ្ច្រាស​១០​អង្សា ។ ស្លាប​បែប​នេះ​អាច​ធ្វើ​ឱ្យ​យន្តហោះ​មាន​លំនឹង​ល្អ​ពេល​បន្ថយល្បឿន​ដែល​បែប​នេះ​ជួយ​សម្រួល​ដល់​ការ​ហាត់​ហ្វឹកហ្វឺន​របស់​ពួក​អ្នក​បើក ។

ពួក​អ្នក​ផលិត​យន្តហោះ SR-10 នៃ​ការិយាល័យ​សិក្សា SAT និយាយ​ថា យន្តហោះ​សម្រាប់​ហ្វឹកហ្វឺន​ធុន YAKOVLEV YAK-130 បច្ចុប្បន្ន​កំពុង​ប្រើ​ក្នុង​កងទ័ពអាកាស​រុ​ស្ស៊ី តែ​សម្រាប់​បណ្តា​អ្នក​បើក​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​មូលដ្ឋាន ខណៈ​ពុំ​ទាន់​មាន​យន្តហោះ​ប្រតិកម្ម​សាមញ្ញ និង​មាន​តម្លៃ​ថោក​សម្រាប់​ពួក​អ្នក​ទើប​ចាប់ផ្តើម​រៀន​បើកបរ ។ អ្នក​ទើប​រៀន​បើកបរ​ត្រូវ​ប្រើ​យន្តហោះ​ធុន L-39 ផលិត​នៅ​ប្រទេស​ឆេ​ក ។

យោង​តាម​ក្រុមហ៊ុន​ផលិត​ថា តម្លៃ​មួយ ម៉ោង​សម្រាប់​ការ​រៀន​បើកបរ​ជាមួយ​យន្តហោះ SR-10 មាន​ទាប​ជាង​ច្រើន តម្លៃ​នៃ​ការ​រៀន​បើកបរ​ជាមួយ​យន្តហោះ​ធុន YAKOVLEV YAK-130 (​ប្រមាណ​ជា​២.២៤០​អឺ​រ៉ូ ទល់​នឹង​៧.១៧០​អឺ​រ៉ូ​) ។ ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​ហ្វឹកហ្វឺន​ជាមួយ​យន្តហោះ SR-10 គឺ​១០%​ខ្ពស់​ជាង​យន្តហោះ​ធុន L-39 ៕