ស្ពាន​កញ្ចក់​ដ៏​វែង​កសាង​រួច​ហើយ​នៅ​ចិន

កាសែត SOUTH CHINA MORNING POST រាយការណ៍​ថា ប្រទេស​ចិន​បាន​បង្ហើយការ​កសាង​ស្ពាន​កញ្ចក់​ដ៏​វែង​មួយ​នៃ​ពិភពលោក​។ មាន​កម្ពស់​៣០០​ម៉ែត្រ ពី​ដី និង​មាន​បណ្តោយ​ប្រវែង​៣៩៣​ម៉ែត្រ ស្ពាន​នេះ​អាច​ទ្រ​មនុស្ស​ដើរ​កាត់​ទស្សនា​បាន​ប្រមាណ​ជា​៨០០​នាក់ ។

ស្ពាន​កញ្ចក់​នេះ​កសាង​ឡើង​ក្នុង​ឧទ្យាន​ជាតិ ZHANGJIAJIE ខេត្ត​ហ៊ូ​ណា​ន់ ត្រូវ​បើក​ទទួល​សាធារណជន​ចាប់ពី​ថ្ងៃ​ទី​១ ឧសភា​ទៅ ក៏​ប៉ុន្តែ​ការ​សាងសង់​ត្រូវ​ប្រើ​ពេល​យូរ​ជាង​ការ​គ្រោង ទុក​។ ដូច្នេះ​ទស្សនិកជន​អាច​ដើរ​កាត់​ស្ពាន​នេះ​រហូត​ដល់​ខែកក្កដា ដែល​ចាប់ពី​ខែ​នេះ​ទៅ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់ ។ ស្ពាន​កញ្ចក់​នោះ​មាន​ទទឹង​៦​ម៉ែត្រ ដោយ​មានការ​សាកល្បង​សន្តិសុខ​ជាង​១០០​លើក ដើម្បី​ធានា​ថា វា​អាច​ទ្រ​បាន​មនុស្ស​ច្រើន​នាក់ ។ ការ​ធ្វើតេស្ត​សាក​ត្រួតពិនិត្យ​លើ​ភាព​អាច​ទប់ទល់​បាន​ចំពោះ​ការ​ផ្លាស់​ប្តូរ​សីតុណ្ហ​ភាព និង​ខ្យល់​ខ្លាំង​ក៏​ត្រូវធ្វើ​ដែរ ។

ឧទ្យាន​ជាតិ ZHANGJIAJIE ជា​កន្លែង​និយម​ទៅ​របស់​ពួក​អ្នកទេសចរ ដោយសារ​ទេសភាព​ដ៏​ស្រស់​ត្រកាល​បំផុត ដូច​គេ​មើល​ក្នុង​ខ្សែភាពយន្ត «​អវតារ​» AVATAR របស់​ផលិតករ​ខ្សែភាពយន្ត​អា​េ​ម​រិ​ក​លោក JAMES CAMERON ៕