Barcelona បង្ហាញឈុតថ្មី យកលំនាំឈុតចាស់របស់ខ្លួន ត្រៀមរដូវកាលថ្មី ២០១៦-២០១៧

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ និងម្ចាស់ជើងឯកលីកអេស្ប៉ាញ Barcelona បានបង្ហាញនូវឈុតសម្លៀកបំពាក់ថ្មីដែលមានឆ្នូតបណ្តោយ ដែលក្លិបធ្លាប់មានកាលពីមុនត្រលប់មកវិញ សម្រាប់ត្រៀមរដូវកាលថ្មី ២០១៦-២០១៧។

កាលពីពេលថ្មីៗនេះ Barcelona បានបង្ហាញនូវឈុតសម្លៀកបំពាក់ថ្មីរបស់ខ្លួន សំរាប់រដូវកាលថ្មី ដែលនឹងមកដល់នៅពេលខាងមុខនេះ។ ចំនុចគួរឲ្យកត់សម្គាល់នោះគឺ ក្លិបមិនទាន់មាន Sponsor នៅឡើយទេ បើយោងតាមរបាយការណ៍របស់ក្លិប។ Barcelona បានបង្ហាញជាផ្លូវការដែរថា ឈុតថ្មីនេះគឺមានឆ្នូតបណ្តោយដូចកាលពីរដូវកាលមុនៗ ដោយខុសពីឈុតរដូវកាលមុន ឆ្នូតទទឹង។

ជាទំនៀមទម្លាប់មួយរបស់ក្លិប Barcelona ឈុតរបស់ពួកគេ មិនដែលមានពណ៌អ្វី ក្រៅពីក្រហម លាយខៀវទេ ហើយសម្រាប់រដូវកាលថ្មីនេះផងដែរ ក្លិបបានឆ្នៃម៉ូតដោយយកគំរូតាមឈុតជំនាន់មុនរបស់ខ្លួន ពោលគឺយើងអាចមើលទៅរាងបុរាណបន្តិច។

កីឡាករ Lionel Messi ជាមួយមិត្តរួមក្រុមរបស់ខ្លួនដូចជា Sergio Busquet, Luis Suarez, Andres Iniesta, Neymar និង Gerard Pique ជាអ្នកបង្ហាញនូវឈុតសម្លៀកបំពាក់ថ្មីនេះ។

ទាក់ទងនឹង Sponsor វិញ ក្លិប Barcelona កំពុងស្ថិតក្នុងការចរចាជាមួយក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដើម្បីបន្តកុងត្រាថ្មី ប៉ុន្តែការចរចានោះមិនទាន់បានជោគជ័យនៅឡើយទេ ដែលកុងត្រាចាស់ នៅសល់រយៈពេលមួយខែទៀតប៉ុណ្ណោះ។ ហើយក៏មានព័ត៌មានចចាមរ៉ាមមួយ លេចលឺមកដែរថា Barcelona ក៏ស្ថិតក្នងការចរចាជាមួយក្រុមហ៊ុន Pepsi ដែរ សំរាប់ធ្វើជាម្ចាស់ Sponsor ក្នុងរដូវកាលថ្មីនេះ។

បញ្ជាក់ផងដែរថា ឈុតសម្លៀកបំពាក់ថ្មីនេះ គឺផលិតឡើងដោយក្រុមហ៊ុន Nike និងក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡារបស់សហរដ្ឋអាមេរិក ដែលបានសហការគ្នាផលិតឈុតនេះឡើង ដោយក្រុមហ៊ុនទាំងពីរបានបន្តកុងត្រាជាមួយក្លិបរយៈពេល១០ឆ្នាំទៀត ដោយអាចរកកម្រៃបាន ១០០លានអឺរ៉ូក្នុងមួយឆ្នាំ (១១១.៣១ លានដុល្លារអាមេរិក)៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រូបភាព៖ ឈុតសម្លៀកបំពាក់ថ្មីរបស់ក្លិប Barcelona
Barcelona បង្ហាញឈុតថ្មី យកលំនាំឈុតចាស់របស់ខ្លួន ត្រៀមរដូវកាលថ្មី ២០១៦-២០១៧

Barcelona បង្ហាញឈុតថ្មី យកលំនាំឈុតចាស់របស់ខ្លួន ត្រៀមរដូវកាលថ្មី ២០១៦-២០១៧

Barcelona បង្ហាញឈុតថ្មី យកលំនាំឈុតចាស់របស់ខ្លួន ត្រៀមរដូវកាលថ្មី ២០១៦-២០១៧

Barcelona បង្ហាញឈុតថ្មី យកលំនាំឈុតចាស់របស់ខ្លួន ត្រៀមរដូវកាលថ្មី ២០១៦-២០១៧