វិធី​ការពារ​កុំឲ្យ​ផ្តាសាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​

វិធី​ការពារ​កុំឲ្យ​ផ្តាសាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ប្រសិន​ជា​អ្នក​មិន​ចង់​ផ្តាសាយ អ្នក​អាច​អនុវត្ត​តាម​វិធី​ដែល​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​នៅ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​ត្រូវ​តែ​លាងដៃ​ឲ្យបាន​ច្រើនដង ព្រោះ​មេរោគ​នៃ​ជំងឺ​ផ្តាសាយ​នេះ​តែងតែ​កើតមាន​លើ​ដៃ​អ្នក ដូចនេះ​ប្រសិនជា​អ្នក​មិន​ប្រយ័ត្ន ហើយ​យក​ដៃ​ទៅ​ញី​ច្រមុះ វា​អាច​ធ្វើឲ្យ​អ្នក​ផ្តាសាយ​យ៉ាង​ងាយ​។​
  2. ​អ្នក​អាច​ត្រដុស​ដៃ​អ្នក​ឲ្យបាន​ច្រើនដង​បាន នោះ​វា​នឹង​អាចជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​ទប់ទល់​នឹង​ជំងឺ​ផ្តាសាយ​ទាំងនោះ​បាន​។​
  3. ​អ្នក​អាច​យក​ទឹក​ត្រជាក់​យក​មក​លុបមុខ និង​លាង​ច្រមុះ​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​មេរោគ​ទាំងអស់​ងាប់​ដែល​អាច​ធ្វើឲ្យ​អ្នក​មិន​ងាយ​កើត​ជំងឺ​ផ្តាសាយ​ឡើយ​។​
  4. ​អ្នក​ក៏​អាច​យក​ទឹកអំបិល​មក​ខ្ពល់​មាត់នៅ​រៀងរាល់​ព្រឹក និង​យប់​ដែរ ដើម្បី​ឲ្យ​វា​អាច​សម្លាប់​មេរោគ​ដែល​មាន​ក្នុង​មាត់ និង​បំពង់​ក​របស់​អ្នក នោះ​វា​នឹង​មិន​ធ្វើឲ្យ​អ្នក​ផ្តាសាយ​នោះទេ ប៉ុន្តែ​ក្រោយពេល​ដែល​អ្នក​ខ្ព​ល់ហើយ​ត្រូវតែ​ខ្ជាក់​ចេញ មិន​ត្រូវ​លេប​នោះទេ​។​
  5. ​អ្នក​អាច​ញ៉ាំ​សម្ល​មាន់​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ដែល​មិន​ធ្វើឲ្យ​អ្នក​ផ្តាសាយ​នោះឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។