​តើ​អាហារ​អ្វី​ដែល​រារាំង​ការ​លូត​កម្ពស់​របស់​កូន​?

​តើ​អាហារ​អ្វី​ដែល​រារាំង​ការ​លូត​កម្ពស់​របស់​កូន​?

​នៅពេល​ដែល​កូន​ញ៉ាំ​អាហារ​ដែល​ត្រូវ គេ​នឹង​លូត​កម្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តែបើ​គេ​បរិភោគ​ខុស នោះ​គេ​នឹង​មិន​អាច​ខ្ពស់​បាន​ឡើយ ដោយសារតែ​អាហារ​ទាំងនោះ​បាន​បង្អាក់​មិន​ឲ្យ​កូន​លូតកម្ពស់​បានស​ម្រេច​។ ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​នោះ​?

ភេសជ្ជៈ​ដែល​មាន​ហ្គែស​
នៅពេល​ដែល​កូន​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ហ្គែស​កាន់តែច្រើន នោះ​កាលស្យូម​ដែល​មាន​ក្នុង​រាងកាយ​របស់​កូន​នឹង​កាន់តែ​បាត់បង់​ច្រើន យូរ​ទៅ​កូន​នឹង​មាន​កម្ពស់​ទាប​ជា​មិនខានឡើយ​។​

ស្ករ​គ្រាប់​ផ្សេងៗ​
នៅពេល​ដែល​កូន​ញ៉ាំ​ស្ករ​ផ្សេងៗ​ច្រើន វា​អាច​ធ្វើ​ឲ្យ​អា​ស៊ីតខ្លាញ់​កក​ជាប់​នៅក្នុង​រាងកាយ ដែល​អាច​ធ្វើឲ្យ​គេ​ទាបបាន​។​

អាហារ​បំពង​
អាហារ​បំពង កំប៉ុង និង​អាហារ​ដែល​ផ្អាប់ សូម​អ្នក​កុំ​យក​ឲ្យ​កូន​ញ៉ាំ​ឲ្យសោះ​បើ​អ្នក​ចង់​ឲ្យ​គេ​មាន​កម្ពស់​ដែល​ខ្ពស់ ព្រោះ​នៅក្នុង​អាហារ​ទាំងនោះ​សុទ្ធតែ​មាន​សារធាតុ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ជា​ខ្លាំង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​អាហារ​អ្វី​ដែល​រារាំង​ការ​លូត​កម្ពស់​របស់​កូន​?已关闭评论
  • 50 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាពកុមារ
Tags: