លោកស្រី ម៉ៅ ម៉ា​ល័យ ចែក​មួក​សុវត្ថិភាព​ចំនួន ៣.៤០០ ឲ្យ​សិស្ស​​មង្គល​បូរី ក្នុ​ង​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ

លោកស្រី ម៉ៅ ម៉ា​ល័យ ចែក​មួក​សុវត្ថិភាព​ចំនួន ៣.៤០០ ឲ្យ​សិស្ស​​មង្គល​បូរី ក្នុ​ង​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ

​បន្ទាយមានជ័យ ​៖ លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេ​ត្ត​បន្ទាយមានជ័យ លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ហើយ​នឹង​ លោក ឈើ​យ ចាន់ ណា ប្រធាន​មន្ទីរអប់រំ ​យុវជន​ និង​កីឡា​ខេត្តបន្ទាយមានជ័យ រួម​ទាំង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត បាន​ចូល​រួម​ចែក​មួក​សុវត្ថិភាព​ចំនួន ៣.៤០០ មួក ដល់​សិស្សសាលា​វិទ្យាល័យ​មង្គល​បូរី នា​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​ថ្ងៃ​ខួប​លើក​ទី​៦៧ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា និង​ខួប​លើក​ទី​១៥ នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា ហើយ​នឹង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ ២០១៦​។

ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​នោះ លោក ឈើ​យ ចាន់ណា បាន​មានប្រសាសន៍ថា ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទូទាំង​ប្រទេស​ក្រោម​ប្រធានបទ រួមគ្នា​ការពារ​អំពើ​ហិង្សា​កុមារ និង​ការប្រើប្រាស់​គ្រឿ​ង​ញៀន ហើយ​នឹង​រួមគ្នា​បញ្ឈប់​ពលកម្ម​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​រំលឹក​ដល់​សិទ្ធិ​របស់​កុមារ និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​មក​លើ​កុមារ ជាពិសេស​គឺ​ការ​បង្ការ​ទប់ស្កាត់ ការ​ការពារ​កុមារ​ពី​អំពើ​ហិង្សា និង​ការ​លុបបំបាត់​ពលកម្ម​កុមារ​ជាដើម​។ ក្នុង​ថ្ងៃ​ទិវា ១ មិថុនា​នោះ​ដែរ ក្រុម​សិស្សសាលា​វិទ្យាល័យ​បាន​ធ្វើ​ការ​សម្ដែង​នូវ​សាច់​រឿង​ខ្លីៗ ដើម្បី​ជា​ការ​អប់រំ​ដល់​សិស្សសាលា​ទាំងអស់ ឲ្យ​បាន​យល់​យល់ដឹង​អំពី​ការ​លក់ ​និង​ជក់​គ្រឿ​ង​ញៀន ក៏ដូចជា ​បញ្ហា​ល្បែងស៊ីសង​ដែល​កើតមាន​ក្នុង​មូលដ្ឋាន និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម ហើយ​ថែមទាំង​បាន​ណែនាំ​ពី​ការ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ជាប្រចាំ​មុន​ទៅ​សាលា ​និង​ពេល​ត្រឡប់​មកវិញ​ជាដើម​។

លោក សួន បវរ ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា ទិវា​កុមារ​អន្តរជាតិ ១ មិថុនា​នេះ មាន​សារសំខាន់​ណាស់​ចំពោះ​កុមារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​យើង ព្រោះ​នៅ​ពេល​ដែល​ពួកគេ​បាន​ទទួលរង​នូវ​ឥទ្ធិពល​អំពើ​ហិង្សា និង​ប្រើប្រាស់​គ្រឿងញៀន​នោះ វា​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ដល់​កុមារ​ខ្លួន​ឯ​ង​ផ្ទាល់ ក្រុម​គ្រួសារ និង​តាម​សហគមន៍ ដែល​ធ្វើ​ឲ្យ​ខូចសុខភាព​ប៉ះពាល់​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ស្មារតី បោះបង់​ការសិក្សា បាត់បង់​ការងារ ខូច​កិត្តិយស​ក្នុង​គ្រួសារ បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ ប្រឈមមុខ​ជាមួយ​ផ្លូវច្បាប់ គ្រោះថ្នាក់​ដល់​អាយុជីវិត បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់​ក្នុង​សង្គម​ជាដើម​។ លោក សួន បវរ បាន​បញ្ជាក់​ទៀត​ថា ដូច្នេះ​ប្អូន​កុមារ​ទាំងអស់ ត្រូវតែ​​ជៀស​វាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង ក៏ដូចជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ជាប្រចាំ​។ នៅ​ទី​បញ្ចប់​លោកស្រី ម៉ៅ ម៉ា​ល័យ និង​លោក កែ គឹមយ៉ាន បាន​ធ្វើ​ការចែក​មួក​សុវត្ថិភាព​ជូន​ទៅ​ដល់​សិស្សសាលា​វិទ្យាល័យ​មង្គល​បូរី​ចំនួន ៣.៤០០ នាក់ ដោយ​ក្នុង​សិស្ស​ម្នាក់​ទទួល​បាន​មួក​មួយ​៕