តើ​អាហារ​ពេលយប់​ប្រភេទ​ណា​ដែល​សល់​មិន​អាច​ញ៉ាំ​បាន​?

តើ​អាហារ​ពេលយប់​ប្រភេទ​ណា​ដែល​សល់​មិន​អាច​ញ៉ាំ​បាន​?

​មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​យក​អាហារ​ដែល​សល់​យក​ក្លាសេ​ក្នុង​ទូរ​ទឹកកក​ទុក​ដល់​ថ្ងៃស្អែក​ញ៉ាំ​ណាស់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​អាហារ​មួយ​ចំនួន​មិន​អាច​បរិភោគបាន​ឡើយ​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​រួច​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ពង​មាន់​
នៅពេល​ដែល​ពងមាន់​អ្នក​ចម្អិន​មិនសូវ​ឆ្អិន ហើយ​អ្នក​ទុកដាក់​វា​មិន​ល្អ​ក្នុង​ទូរ​ទឹក​ក នោះ​វា​ងាយ​នឹង​មាន​មេរោគ​ឆ្លង​ចូលទៅ​ក្នុង​នោះ​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។​

សាច់​ផាក់​ឡូ​វ​
ប្រសិន​ជា​អ្នក​មិន​ចង់​មាន​អា​ការៈពុល សូម​អ្នក​កុំ​ញ៉ាំ​សាច់​ផាក់​ឡូ​វ​ដែល​សល់​ឲ្យសោះ ព្រោះ​នៅក្នុង​ទូរ​ទឹក​កមាន​មេរោគ​ច្រើន​ដែល​អាច​ជ្រាប​ចូលទៅ​ក្នុង​នោះ​ពេល​ដែល​អ្នក​ខ្ចប់​វា​មិន​បាន​ល្អ​។​

ទឹក​សណ្តែក​
នៅពេល​ដែល​អ្នក​ធ្វើ​ទឹក​សណ្តែក​ហើយ​ភ្លាម អ្នក​គួរតែ​ញ៉ាំ​អស់​ក្នុង​រយៈពេល​ពី​២​ទៅ​៤​ម៉ោង ព្រោះ​បើ​ទុក​យូរ វា​អាច​ខូច​គុណភាព​បាន​។​

គ្រឿង​សមុទ្រ​
ក្តាម ត្រី បង្គា​រ គឺជា​គ្រឿង​សមុទ្រ​ដែល​អ្នក​មិនគួរ​ញ៉ាំ​ពេល​ដែល​វា​សល់​ចំនួន​មួយ​យប់ ព្រោះ​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ថ្លើម និង​ក្រលៀន​របស់​អ្នក​បាន​។ ប៉ុន្តែ​ប្រសិនជា​អ្នកទិញ​ច្រើន ហើយ​ចម្អិន​មិន​អស់ អ្នក​អាច​ច្រក​វា​ចូលទៅក្នុង​ប្រអប់​មួយ រួច​យក​វា​ទៅ​ក្លាសេ​នៅ​កន្លែង​ដែល​ក​កបាន​។​

សម្ល​
សម្ល​ដែល​អ្នក​ហូប​សល់​យក​ល្អ​អ្នក​គួរតែ​កុំ​ទុក​ដល់​ស្អែក​ញ៉ាំ​ឲ្យសោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​ដោយ​អ្នក​ទុក​វា​ក្នុង​ឆ្នាំង​ក្នុង​រយៈពេល​យូរ​ដែល​អាច​ធ្វើឲ្យ​វា​ខូច​គុណភាព​យ៉ាង​ងាយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។