ក្រុមម្ចាស់ជយលាភីល្បុក្កតោកម្ពុជា ទទួលបានប័ណ្ឌសរសើរ ពីពុទ្ធិសាស្រ្ត

ក្រុមល្បុក្កតោកម្ពុជា ដែលទើបបានដណ្តើមបានចំណាត់ថ្នាក់លេខ៣ លើវិញ្ញាសារជាក្រុមដែលសម្តែងល្អបំផុត (Best Team Performance) ក្នុងការប្រកួតសម្តែងក្បាច់គុនបុរាណអន្តរជាតិ ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២២ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៦ កន្លងមកនេះ ត្រូវបានថ្នាក់ដឹកនាំសាកលវិទ្យាល័យពុទ្ធិសាស្រ្ត រៀបចំប្រគល់ប័ណ្ឌសរសើរឲ្យគ្រប់ៗគ្នា។

mm1

mm2

បើតាមព័ត៌មាន ដែលបានបង្ហោះនៅលើ Page ហ្វេសប៊ុកឈ្មោះ University of Puthisastra(UP) របស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានឲ្យដឹងថា កម្មវិធីប្រគល់ប័ណ្ឌសរសើរដល់ក្រុមល្បុក្កតោកម្ពុជា ប្រចាំក្លិបល្បុក្កតោសាកលវិទ្យាល័យពុទ្ធិសាស្រ្តនេះ ត្រូវបានធ្វើឡើងក្រោមការចូលរួមពីសំណាក់ លោក ឡុង សុផេង សាកលវិទ្យាធិការរង សាកលវិទ្យាល័យពុទ្ធិសាស្ត្រ លោក ហុក ឈាងគីម អនុប្រធានសហព័ន្ធល្បុក្កតោកម្ពុជា គណៈគ្រប់គ្រងសាកលវិទ្យាល័យ គ្រូបង្វឹកប្រចាំក្លិបល្បុក្កតោសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កីឡាករ កីឡាការិនីប្រចាំក្លិប ព្រមទាំងនិស្សិតរាប់រយនាក់។

mm3

mm4

លោក ហុក ឈាងគីម ក៏បានប្រាប់ពីវិធីតាំងសម្មាធិ ដល់និស្សិតដែលបានចូលរួមក្នុងកម្មវិធីនោះដែរ ព្រោះព្រឹទ្ធាចារ្យកីឡារូបនេះ បានដឹងយ៉ាងច្បាស់ពីរបៀបតាំងសម្មាធិ ហើយការធ្វើឲ្យចិត្តស្ងប់តាមរបៀបតាំងសម្មាធិ ទៅតាមដំណាក់កាលៗនេះ លោក ហុក ឈាងគីម ធ្លាប់បានប្រាប់ថា គឺជាមូលដ្ឋានដ៏សំខាន់ ដែលធ្វើឲ្យខួរក្បាលយើងឆាប់ចងចាំ និងចាំបានយូរ ពិសេសធ្វើឲ្យមនុស្សមានសុខភាពល្អទៀតផង៕

mm5

mm6

mm7

mm11

mm10

mm9

mm8

រូបភាពទាំងអស់នេះយកពី Page របស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត