ដុំ​សាច់​ក្នុង​ស្បូនមាន​រោគសញ្ញា​អ្វីខ្លះ​?

ដុំសាច់ក្នុងស្បូន កើតមានឡើងពេលជាសិកាសាច់ដុំស្បូនដុះលូតលាស់ខុសធម្មតា។ ដុំសាច់នេះអាចមានលើសពីមួយ និងមានទំហំចាប់ពីតូចបំផុត រហូតដល់ធំបំផុត។ ស្ត្រីប្រហែលជា ៧០ ទៅ ៨០ ភាគរយនឹងកើតមានដុំសាច់ក្នុងស្បូននេះនៅអាយុ ៥០ ឆ្នាំឡើងទៅ។ ពាក្យបច្ចេកទេសពេទ្យ គេហៅដុំសាច់នេះថា Fibroid, Leiomyoma ឬ Myoma។

ដុំ​សាច់​ក្នុង​ស្បូនមាន​រោគសញ្ញា​អ្វីខ្លះ​?

ដុំសាច់ក្នុងស្បូនអាចបង្កជារោគសញ្ញាតិចតួច ឬគ្មានតែម្តង។ ខាងក្រោមនេះអាចជាសញ្ញាដែលស្ត្រីគួរចាប់អារម្មណ៍ និងស្វែងយល់ឲ្យបានច្បាស់ ៖
– មានសម្ពាធលើផ្លោកនោម ឬចុងពោះវៀនធំ
– នោមញឹក
– ទល់លាមក និងឈឺនៅចុងពោះវៀនធំ
– ឈឺចង្កេះ ឬឈឺក្នុងពោះ។

បើសិនជាដុំសាច់ក្នុងស្បូនមានសភាពធំខ្លាំង វានឹងសង្កត់ដល់ក្រពះ ដែលអាចធ្វើអោយស្ត្រីមើលទៅដូចជាមានផ្ទៃពោះអញ្ចឹង។ ដុំសាច់ក្នុងស្បូនក៏ប្រហែលជាធ្វើអោយរដូវមនុស្សស្រីប្រែប្រួលផងដែរ ដូចជា៖
– មានអាការៈឈឺពោះបែបរមួល ពីឈឺចាប់តិចតួចរហូតដល់ខ្លាំង
– ហូរឈាមរដូវច្រើនជាងមុន ហើយពេលខ្លះមានកំណកឈាមធ្លាក់មកទៀតផង
– មករដូវយូរថ្ងៃ ឬញឹកជាងមុន
– ហូរឈាមនៅចន្លោះពេលមករដូវ៕

ប្រភព៖ iknow

  • ដុំ​សាច់​ក្នុង​ស្បូនមាន​រោគសញ្ញា​អ្វីខ្លះ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: