តើ​ជំងឺរាក​បណ្តាល​មក​ពី​មូលហេតុ​អ្វីខ្លះ?

រាកគឺជាជំងឺមួយប្រភេទប្រឈមនឹងគ្រោះថ្នាក់ណាស់ដែរប្រសិនបើ ទប់ស្កាត់មិនបានទាន់ពេលវេលា។ ជំងឺនេះបណ្តាលមកពីមេរោគមួយប្រភេទនៅក្នុងលាមកចម្លងចូលទៅក្នុង មាត់ ហើយមេរោគនោះឆ្លងសាយភាយចូលទៅក្នុងក្រពះពោះវៀនធ្វើឱ្យចុករមួល បង្កទៅជារាក។ ការចម្លងមេរោគនេះចូលទៅក្នុងខ្លួនមនុស្សអាចតាមរយៈ

១-ការហូបទឹកមិនស្អាតដូចជា៖
ទឹកអណ្តូងគ្មានគម្រប និងគ្មានអនាម័យត្រឹមត្រូវ ឬយកសម្ភារមិនស្អាតទៅដួសផឹក។ ទឹកបឹង ត្រពាំង ស្រះ ដែលកខ្វក់ដោយសារសាប៊ូ សំរាមទឹកនោម លាមកសត្វ និងលាមកមនុស្ស ឬទឹកហូរចេញពីភូមិឋានរបស់ប្រជាជន។

២-ដៃមិនស្អាត៖
ដៃដែលមានមេរោគនៅពេលយើងកាន់ចំណីអាហារទទួលទានធ្វើឱ្យចំណីអាហារនោះមិនស្អាត។ នៅពេលយើងបរិភោគចំណីអាហារនោះ នឹងធ្វើឱ្យយើងមានជំងឺរាករូស។

៣-រុយរោមចំណីអាហារ៖
រុយនាំមេរោគតាមដងខ្លួនរបស់វា តាមជើង និងស្លាប វាទុំលើចំណីអាហាររបស់យើង ដោយជើងកខ្វក់របស់វាធ្វើឱ្យនំចំណីមិនស្អាត។ ពេលយើងហូបអាហារនោះជាហេតុនាំឱ្យមានជំងឺរាក។

៤-ការបន្ទោបង់ ឮការបន្ទោបង់ពាសវាលពាសកាលក៏ជាមូលហេតុនាំឱ្យមានជំងឺរាក។ លាមកដែលបន្ទោបង់ចោលនោះ នឹងហូរតាមទឹកនៅពេលមានភ្លៀង ហូរចូលទៅក្នុងប្រភពទឹកដែលយើងប្រើប្រាស់។ ដូច្នេះដើម្បីចៀសវាងករណីរាករូសនេះ មានតែយើងទាំងអស់គ្នារស់នៅប្រកបដោយអនាម័យទាំងនៅគេហដ្ឋាននិងនៅកន្លែងធ្វើការ៕

ប្រភព៖ iknow

  • តើ​ជំងឺរាក​បណ្តាល​មក​ពី​មូលហេតុ​អ្វីខ្លះ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: