ទីបំផុត​បំបែក​បាន​ហើយ​ សំណុំរឿង​លួច​សម្លាប់​គោ​ពន្លះ​យក​សាច់​លក់

ខេត្ត​ប៉ៃលិន ៖ សំណុំរឿង​លួច​សម្លាប់​មេគោ​ផើម​រួច​ពន្លះ​អារយក​ភ្លៅ​ស្តាំ​ទៅ​លក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ល្វា​សហការ​ជាមួយ​នគរបាល​ក្រុងប៉ៃលិន តាម​ប្រមាញ់​រហូត​ឈាន​ដល់​បំបែកសំណុំរឿង​បាន​ហើយ ដោយ​ចាប់​បាន​ក្តិ​ប​ចោរ​ម្នាក់​ក្នុង​ចំណោម​២​នាក់​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

លោក លឹ​ម វាសនា អធិការ​នគរបាល​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះ កប វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​កាប់​គោ​នៅ​ស្តង់​ក្រុងប៉ៃលិន ហើយ​ត្រូវជា​ចៅប្រុស​របស់​ម្ចាស់​គោ​ឈ្មោះ ទឹម ប៊ុ​ន​ថា​ន ហៅ​ចក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អាជីវករ​កាប់​គោ​លក់ ។ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​លួច​សម្លាប់​មេគោ​ផើម​អារ​ពន្លះ​យក​សាច់​ទៅ​លក់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

លោក លឹ​ម វាសនា បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់​គោ លោក​ក៏​បាន​ចាត់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​តាម​ស៊ើប​មើល​កន្លែង​លក់​សាច់​គោ​តាម​ផ្សារ និង​តាម​ស្តង់​នានា ទើប​ដឹង​តម្រុយ ក៏​តាម​ប្រមាញ់​ភ្លាម​ៗ ហើយ​រូបគេ​ដឹងខ្លួន​ទាន់​ក៏​គេចខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រហូត​ដល់​ព្រឹក​ថ្ងៃ​កើ​ហេតុ ខណៈ​កម្លាំង​របស់​លោក​ដឹង​ពី​កន្លែង​ដែល​ជនសង្ស័យ​ចូល​ទៅ​ពួន​សម្ងំ​ក៏​ធ្វើការ​ឃាត់ខ្លួន​ហៅ​មក​សួរនាំ​នៅ​អធិការ​ក្រុង​ប៉ៃ​ល​លិ​ន​តែ​ម្តង ។ លោក​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ខាងលើ​គឺជា​ក្មេង​ប្រុស​ម្នាក់​ធ្លាប់​ធ្វើការ​កាប់​គោ​នៅ​តាម​ស្តង់​បងប្អូន​របស់​ខ្លួន ទើប​មាន​ជំនាញ​លួច​សម្លាប់​មេគោ​ផើម និង​ពន្លះ​យក​ភ្លៅ​ស្តាំ​ម្ខាង​បែប​នេះ ហើយ​លើស​ពី​នេះ​រូបគេ​ជា​ក្មេង​ដែល​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។ តែ​ក៏​មាន​ជនសង្ស័យ​ម្នាក់​ទៀត​ចូលរួម យក​សាច់​គោ​នោះ​ទៅ​លក់​ផង​ដែរ ហើយ​ខាង​លោក​កំពុង​តាម​ប្រមាញ់​ដើម្បី​ចាប់​ឃាត់ខ្លួន​យក​មក​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ម្នាក់ឯង​បាន​យក​ពូថៅ​ទៅ​វាយ​ចំ​ត្រង់​ក្បាល​មេគោ​ផើម​នោះ​ចំនួន​៣​ពូថៅ​បណ្តាល​ឱ្យ​ដួល​ស្លាប់​នៅ​នឹង​កន្លែង ហើយ​រូបគេ​ក៏​ប្រញាប់​យក​កាំបិត​វះ​យក​ភ្លៅ​ស្តាំ តែ​ដោយសារ​ធ្ងន់​ពេក​មិន​អាច​លើក​ម្នាក់ឯង​រួច រូបគេ​បាន​ទូរស័ព្ទ​ហៅ​យុវជន​ម្នាក់​ទៀត​ឈ្មោះ ចាន់ អាយុ​ប្រហែល​២០​ឆ្នាំ មាន​លំនៅ​មិន​ពិតប្រាកដ​ឱ្យទៅ​ជួយ​សែង​យក​សាច់​គោ​នោះ​ទៅ​ឱ្យ​ម្តាយ​របស់​គេ និង​ឪពុកចុង​ឈ្មោះ ជា យក​ទៅ​លក់​នៅ​ទីផ្សារ ។ ចំណែក​កាំបិត និង​ពូថៅ រូបគេ​បាន​បោះចោល​ក្នុង​ព្រៃ និង​ក្នុង​ទឹកស្រះ​នៅ​ក្បែរ​នោះ ហើយ​រហូត​ដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល រូបគេ​បាន​ទទួល​ប្រាក់​លក់​សាច់​គោ​ពី​ម្តាយ​ចំនួន​៨​ម៉ឺន​រៀល ។

សូម​បញ្ជាក់​ថា មេគោ​ផើម​មួយ​ក្បាល​ក្នុង​ចំណោម​ហ្វូងគោ​ចំនួន​១០​ក្បាល ត្រូវ​បាន​ចោរលួច​វាយ​សម្លាប់ រួច​ពន្លះ​អារយក​ភ្លៅ​ស្តាំ​ម្ខាង ខណៈ​ម្ចាស់​ដឹក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ​ក្នុង​គុម្ពោត​ព្រៃ​មួយ​កន្លែង​ក្នុង​ក្រុងប៉ៃលិន លុះ​មាន​ក្មេង​ៗ​ដើរ​លេង​ក្បែរ​នោះ​ប្រទះ​ឃើញ​មេគោ​ដេក​ងាប់​ក្នុង​ថ្លុកឈាម ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ក្រុងប៉ៃលិន​ឱ្យ​រក​ម្ចាស់​គោ​ដើម្បី​ចុះ​ទៅ​មើល ដែល​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​គុម្ពោត​ព្រៃ​ខាងក្រោយ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួ ល​ល្វា ក្រុងប៉ៃលិន ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា កាលពី១ខែកន្លងទៅនេះ ពីយប់​ ត្រូវម្ចាស់តាមរកឃើញវិញ នៅម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី១៨​ ខែមេសា​ នៅក្នុងព្រៃឃុំកំភុន​ ប៉ុន្តែនៅសល់តែ សាច់មួយចំនួន ប៉ុណ្ណោះ​ បន្ទាប់ពីក្រុមចោរ ពន្លះសាច់យកទៅអស់។

បើតាមមន្ត្រីនគរបាលប៉ុស្តិ៍កំភុន​ បានឲ្យដឹងថា​ នៅយប់ថ្ងៃទី១៧​ ខែមសា​ លោក​ ហ៊ុម​ កញ្ញា​ ដែលជាម្ចាស់ បានយកគោចង ក្នុងក្រោលដូចសព្វដង​ លុះព្រឹកឡើង បម្រុងយកគោ ចេញពីក្រោល ដូចរាល់ដង​ តែបាត់មិនឃើញ។

មន្ត្រីនគរបាលបន្តទៀតថា​ ក្រោយពីបាត់គោ​ ម្ចាស់គោ​ បាននាំបងប្អូនដើររក​ តាមក្រោយវាលស្រែ​ រួចទើបប្រទះឃើញ ខ្មោចគោ ត្រូវក្រុមចោរ លួចកាប់ នៅក្រោយស្រែថុង​ កនុង ភូមិកំភុន​ ដោយកាប់យកកំភ្លៅ ចំនួន៨​ និងគ្រឿងក្នុង ២ក្បាល យកទៅបាត់​ ហើយសាច់ដែលនៅសេសសល់​ ត្រូវបានម្ចាស់ យកត្រឡប់ទៅផ្ទះវិញ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទីបំផុត​បំបែក​បាន​ហើយ​ សំណុំរឿង​លួច​សម្លាប់​គោ​ពន្លះ​យក​សាច់​លក់

ទីបំផុត​បំបែក​បាន​ហើយ​ សំណុំរឿង​លួច​សម្លាប់​គោ​ពន្លះ​យក​សាច់​លក់

ទីបំផុត​បំបែក​បាន​ហើយ​ សំណុំរឿង​លួច​សម្លាប់​គោ​ពន្លះ​យក​សាច់​លក់

ទីបំផុត​បំបែក​បាន​ហើយ​ សំណុំរឿង​លួច​សម្លាប់​គោ​ពន្លះ​យក​សាច់​លក់

ទីបំផុត​បំបែក​បាន​ហើយ​ សំណុំរឿង​លួច​សម្លាប់​គោ​ពន្លះ​យក​សាច់​លក់

ទីបំផុត​បំបែក​បាន​ហើយ​ សំណុំរឿង​លួច​សម្លាប់​គោ​ពន្លះ​យក​សាច់​លក់