អបិយ​ជំនឿ​ចម្លែកៗ របស់​ប្រជាជន​ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​​ក្នុង​តំបន់​អាស៊ី

ទោះ​បី​ជា​វិទ្យាសាស្ត្រ​កំពុង​តែ​រីក​ចំរើន​ទៅ​មុខ​យ៉ាង​ខ្លាំង​ក្ដី តែ​អបិយ​ជំនឿ​ នៅ​តែ​មិន​រលាយ​សាប​សូន្យ​ពី​ក្នុង​គំនិត​របស់​មនុស្ស​បាន​ឡើយ។ វា​ជា​ការ​ពិត​ណាស់​ដែល​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​មាន​ជំនឿ​រៀងៗ​ខ្លួន​លើ​រឿង​អ្វីមួយ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ជំនឿ​ប្លែក​របស់​ប្រជាជន​នៅ​តាម​បណ្តារ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ៖

១. ចិន

នៅ​ប្រទេស​ចិន លេខ​៤​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​លេខ​ដែល​គ្មាន​សំណាង​ ដែល​គេ​ច្រើន​និយាយ​ថា​គ្មាន​ហុង​ស៊ុយ​នោះ​ ព្រោះ​ថា​ការ​បញ្ចេញ​សំឡេង​របស់​វា​នៅ​ក្នុង​ភាសា​ចិន​គឺ​វា​ស្រដៀង​ទៅ​នឹង​ពាក្យ​ថា​ស្លាប់ ហេតុនេះ​ហើយ​ទើប​អគារ​មួយ​ចំនួន​គឺ​មិន​តំរូវ​ឲ្យ​មាន​ជាន់​ទី៤​នោះ​ឡើយ​។

២. ម៉ាឡេស៊ី

ប្រជាជន​ម៉ាឡេស៊ី​មាន​ជំនឿ​ថា​ប្រសិន​បើ​អង្គុយ​នៅ​លើ​ខ្នើយ​កើយ​ វា​នឹង​ធ្វើ​ឲ្យ​បាត​ជើង​ និង​ប្រអប់​ជើង​មាន​ពង​បែក និង​ដំបៅ​ផ្សេង​ទៀត​។

៣. កូរ៉េខាងត្បូង

នៅ​កូរ៉េ​ខាង​ត្បូង​គេ​មាន​ជំនឿ​ថា​ការ​បើក​កង្ហារ​គេង​នៅ​ក្នុង​បន្ទប់​ដែល​បិទ​ជិត​ឈឹង​នឹង​អាច​សម្លាប់​យើង​។ ពួក​គេ​និយាយ​ថា​ដើម្បី​ជៀស​វាង​យើង​គួរ​តែ​បើក​វា​នៅ​ក្នុង​បន្ទប់​ដែល​មាន​បង្អួច​ មាន​ខ្យល់​ចេញ​ចូល​។

៤. ឥណ្ឌា

ប្រជាជន​ឥណ្ឌា​ជំនឿ​ថា​បើ​កាត់ ឬ​កក់​សក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ឬ​ថ្ងៃ​សៅរ៍​នឹង​នាំ​សំណាង​អាក្រក់​ដល់​អ្នក​។

ប្រភព ៖ Diply
ប្រែសម្រួលដោយ ៖ កញ្ញា

 


  • អបិយ​ជំនឿ​ចម្លែកៗ របស់​ប្រជាជន​ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​​ក្នុង​តំបន់​អាស៊ី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ចំនេះដឹង
Tags: