ប៊ុត សីហា បង្ហាញមុខ​កូនស្រី !

Videos


ទីបំផុតតារាចម្រៀងប៊ុត សីហា ដែលកន្លងទៅល្បីថា លាក់មុខប្រពន្ធកូនមិនឲ្យគេដឹងនោះ ពេលនេះ លោកបាន បង្ហាញមុខកូនស្រី តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ថ្មីៗនេះនៅក្នុងគណនីហ្វេសប៊ុករបស់ ប៊ុត សីហា គេបានឃើញមានការបង្ហោះនូវរូបក្មេងស្រី ម្នាក់មានអាយុប្រមាណជា ៥ ទៅ ៦ ខែ ដែលមានមុខមាត់ស្អាតបាតគួរឲ្យស្រឡាញ់ធ្វើឲ្យគេមានការចាប់អារម្មណ៍ថា ក្មេងនោះអាចជាកូនរបស់ ប៊ុត សីហា ព្រមទាំងកាន់តែធ្វើឲ្យគេយល់ច្បាស់ទៀតនោះគឺ ដោយសារតែមានការសរសេរសារអមជាមួយ និង រូបភាពក្មេងស្រីនោះថា Good Morning All Friend Together ស្រឡាញ់ខ្លាំងណាស់កូនសំឡាញ់ចិត្តរបស់ប៉ា…។ 

ប៊ុត សីហា បង្ហាញមុខ​កូនស្រី !

អាចចាត់ទុកថា នេះជាលើកដំបូងហើយ ដែលគេហ៊ានបញ្ចេញនូវរូបភាពកូនស្រី និង បង្ហាញពីទឹកចិត្ត ជាមួយកូន ដែលគួរឲ្យស្រឡាញ់ ។ គេនៅចាំបានថា កន្លងមក ប៊ុត សីហា ត្រូវបានមហាជនមួយចំនួនកត់សម្គាល់ឃើញថា លោកមិនដែល បង្ហាញថា រូបលោកមានប្រពន្ធកូនឡើយ ពោលគឺមានការលាក់លៀមរហូត ព្រោះខ្លាចបាត់បង់ប្រជាប្រិយភាពខ្លួននៅពេលអ្នកផងដឹងថា មិនមែនជាបុរសនៅលីវនោះ ។ នៅពេលគេឃើញសកម្មភាពឬរូបថតកូនស្រីរបស់ ប៊ុត សីហា ដូច្នេះ គេក៏បានសរសើរ និង ធ្វើការប្រៀបធៀប ថា ដូចជាលោក អ៊ាម វន្នី ដែលជាអ្នកចម្រៀងម្នាក់មានចរិតល្អ ទោះជាមានប្រពន្ធកូន ក៏គេមិនលាក់ដែរ តែកេរ្តិ៍ឈ្មោះរបស់គេ នៅតែល្បីមិនស្រកស្រុតទៅណាឡើយ ពោលគឺមានតែគេសរសើរថែមទៀត ៕ ដេវីត

ប៊ុត សីហា បង្ហាញមុខ​កូនស្រី !
ប៊ុត សីហា បង្ហាញមុខ​កូនស្រី !
ប៊ុត សីហា បង្ហាញមុខ​កូនស្រី !
ប៊ុត សីហា បង្ហាញមុខ​កូនស្រី !
ប៊ុត សីហា បង្ហាញមុខ​កូនស្រី !
ប៊ុត សីហា បង្ហាញមុខ​កូនស្រី !
ប៊ុត សីហា បង្ហាញមុខ​កូនស្រី !
ប៊ុត សីហា បង្ហាញមុខ​កូនស្រី !
ប៊ុត សីហា បង្ហាញមុខ​កូនស្រី !
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត