រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា

សាកសព​​កូន​​ខ្លា​​យ៉ាង​​តិច​​ចំនួន​ ៤០​ក្បាល ​ត្រូវ​បាន​គេ​​រក​ឃើញ​​​​នៅ​ព្រឹក​​ថ្ងៃ​​ពុធ​នេះ​ ​​ក្នុង​​វត្ត​​​​​​​ចិញ្ចឹម​​​ខ្លា Tiger Temple​​​​​ ដែល​កំពុង​កើត​រឿង​​​ដ៏​ចម្រូង​ចម្រាស់​​​​​​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។​​​

 

រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា

​​​​​​

សាកសព​​កូន​​ខ្លា​​​​ត្រូវ​​គេ​​​​ដាក់​តម្រៀប​​​គ្នា​​ជា​ជួរ​​ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ត្រូវ​គេ​ទើប​សម្លាប់​​ថ្មីៗ​នេះ​ ​រួម​ទាំង​​​​​​សត្វ​​កម្រ​​ផ្សេង​ទៀត​។ រូប​ថត​​មុន​ដំបូង​​គេ​​​ត្រូវ​បាន​​​អ្នក​​​​ថតរូប​​​​ប្រចាំ​ទីក្រុង​បាងកក​លោក Dario Pignatelli ​​​​​​បង្ហោះ​​នៅ​លើ​​​​​​បណ្ដាញ​សង្គម​ Twitter ​​​​ដោយ​​រៀបរាប់​ថា​​លោក​បាន​​ថត​នៅ​ម៉ោង​ ១០៖៣០​ព្រឹក​​នេះ និង​មាន​សាកសព​កូន​​ខ្លា​​ចំនួន​​៤០ក្បាល។

 

​​​​​​​​​​​ក្រៅ​ពី​សាកសព​​គេ​ឃើញ​មាន​​​​ពោះវៀន​សត្វ ស្នែង​​​ក្ដាន់ ជ្រូក​ព្រៃ​ ​និង​​​លលាដ៍​គោ។​ ​​វត្ត​​ចិញ្ចឹម​​ខ្លា​​ឬ ហៅ Tiger Temple នេះ ​ត្រូវ​បាន​សកម្មជន​​​​​​​​សត្វ​ព្រៃ​​​​​ចោទ​​ប្រកាន់​​​​ពី​ការ​​រំលោភ​បំពាន​​​ និង​​ជួញ​ដូរ​​ខ្លា​​​​​​ខុស​ច្បាប់​​ជា​យូរ​មក​​​ហើយ ប៉ុន្តែ​​​ចៅអធិការ​វត្ត​​​ធ្លាប់​បដិសេធ​​​ដាច់​​អហង្ការ​ដែរ​។​

 

​​ប្រសិន​​បើ​​​សាកសព​កូន​​ខ្លា​​​​​​ទាំង​អស់​​​​​​ត្រូវ​បាន​ខាង​​វត្ត​​​សម្លាប់​​ពិត​មែន ​នោះ​​​​ការ​ចោទ​ប្រកាន់​​របស់​​​សកម្មជន​​​​​​​​​​​នឹង​ត្រឹម​ត្រូវ​​​​​ ពាក់​ព័ន្ធ​​នឹង​​អំពើ​ខុស​ច្បាប់​ ​ចិញ្ចឹម​​ខ្លា​​ដើម្បី​​ផល​ចំណេញ​​ និង​ជួញ​ដូរ​​​​សត្វ​។

 

​​​​​​​​​​​​​​​​ការ​រក​ឃើញ​​​​​​​​​ខាងលើ កើត​ឡើង​​ចំ​ពេល​ ដែល​អាជ្ញាធរ​សត្វ​ព្រៃ​ថៃ​​​​ ​បើក​ប្រតិបត្តិការ​​​​​​​​​​ថ្ងៃ​ទី​៣​ ចាប់​យក​​​សត្វ​​​​ខ្លា​​ទាំង​បង្ខំ​​​​ពី​វត្ត​ទៅ​ដាក់​​​​សួន​សត្វ​​​​​​​​មួយ​ចំនួន​ ​ក្នុង​ចំណោម​សត្វ​ទាំង​​​១៤៧ក្បាល។

 

វត្ត​​  Pha Luang Ta Bua Yanasampanno ​ធ្លាប់​​​​​​​​​​​​ជំទាស់​​​ពី​ការ​​ស្នើ​​របស់​​​នាយកដ្ឋាន​​​សួនសត្វ​ជាតិ​​​ ឲ្យ​​​បញ្ជូន​​ខ្លា​​​​ចេញ​ពី​វត្ត​​ជា​ច្រើន​​លើក​ច្រើន​សារ​​ហើយ។ ​​​​​​​​​​​នៅ​ត្រឹម​​ថ្ងៃ​​ច័ន្ទ​​កន្លង​ទៅ​​ ​​​​ក្រុម​អាជ្ញាធរ​​បាន​​ចុះ​​អនុវត្ត​​​សេចក្ដី​​​សម្រេច​​របស់​តុលាការ​​ ​ឲ្យ​​រើ​ខ្លា​ចេញ​ពី​វត្ត ​ទោះ​​ចៅ​អធិការ​វត្ត​​មិន​ព្រម​ក្ដី​។ ​ឯ​មេធាវី​​​​ការ​ពារ​ក្ដី​​​ឲ្យ​វត្ត​ Tiger Temple ​គេ​មិន​អាច​​ទាក់​ទង​​​​​​​បាន​នៅឡើយ​ទេ​ ជុំវិញ​បញ្ហា​នេះ។

 

​​​ចាប់​តាំង​ពី​ថ្ងៃ​​ចន្ទ​មក​គេ​បាន​​​​​​​​​យក​ខ្លា​ធំៗ​​ចេញ​ពី​វត្ត​​ចំនួន​ ៥០​ក្បាល​ ​ដោយ​ថ្ងៃ​ចន្ទ ​៧ក្បាល និង​ថ្ងៃ​​អង្គារ​ ៤៣ក្បាល​  ​ទៅកាន់​​​ស្ថានីយ​​សិក្សា​​​​​ស្រាវជ្រាវ​​​សត្វ​ព្រៃ​នៅ​​ខេត្ត​​រាជបុរី។ ​​អ្នក​​ទេស​ចរ​​ធ្លាប់​​ចូល​កម្សាន្ត​​​ក្នុង​​វត្ត​​ត្រូវ​​គេ​ហាម​​​​​ទាំង​អស់៕

 

រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា

 

រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា

 

រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា

 

រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា

 

រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា

 

ចុចអាន៖ វត្ត​ថៃ​​ល្បី​ចិញ្ចឹម​ខ្លា​១៤៧​ក្បាល​ ទទួល​សិទ្ធិ​​​​​សង់​​​សួន​សត្វ​ជា​ផ្លូវការ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Khaosod ​​​​​​​​​​​​​​​​​​​​​​​​​​​​