៥ វិធី​ការពារ​កូនតូច​ពី​ជំងឺ​គ្រុនក្តៅ​

Videos


ដើម្បីការពារកូនតូចពីជំងឺគ្រុនផ្តាសាយធំ ឬជំងឺប្រហាក់ប្រហែលនេះមាតាបិតាគួរយល់ដឹងអំពីវិធីថែទាំកូនដូចខាងក្រោម៖

៥ វិធី​ការពារ​កូនតូច​ពី​ជំងឺ​គ្រុនក្តៅ​

១. ត្រូវនាំកូនទៅចាក់ថ្នាំបង្ការជំងឺគ្រុនក្តៅ : ទោះជាវ៉ាក់សាំងនេះមិនអាចការពារបានទាំងស្រុងក៏វាអាចការពារបាន ៦២%ដែរ ហើយប្រសិនបើកូននៅតែគ្រុណទៀតនោះក៏ឆាបជានិងមានអាការស្រាលដែរ ។

២. ណែនាំឱ្យកូនយល់ដឹងអំពីសុជីវធម៌ក្នុងការក្អកនិងការរក្សាគម្លាតពីមហាជននៅពេលស្ថិតក្នុងហ្វូងមនុស្ស : មេរោគគ្រុនក្តៅអាចហោះហើរក្នុងលំហបានកម្ពស់ ៦ហ្វីត នៅពេលដែលអ្នកជំងឺកណ្តាស់ ឬក្អក ដូចនេះអ្នកគួរណែនាំកូនឱ្យចេះខ្ទប់មាត់ និងច្រមុះដោយប្រើកន្សែងស្អាតឬក្រដាសអនាម័យរួចបោកឱ្យស្អាតឬបោះវាចោលក្នុងធុងសម្រាមបន្ទាប់មកលាងដៃនឹងសាប៊ូ។ ជាការល្អគួរកុំឱ្យកូនចេញក្រៅផ្ទះនៅពេលមានជំងឺសុំច្បាប់ឈប់សម្រាកពីការសិក្សាមួយរយៈរហូតជាសះស្បើយ។ ប្រសិនបើសហគមន៍ជុំវិញមានអ្នកជំងឺគ្រុណនក្តៅច្រើនគួរចៀសវាងដើរចូលហ្វូងមនុស្សអ៊ូអរ ។

៣. លាងដៃ និងសម្អាតវត្ថុប្រើរួមគ្នា : រដូវកាលបែបនេះកូនតូចក៏ដូចជាមនុស្សធំត្រូវលាងដៃឱ្យបានញឹកញាប់និងសម្អាតរបស់ប្រើប្រាស់រួមគ្នាឱ្យបានញឹកញាប់ ពីព្រោះវីរុសអាចរស់នៅរយៈពេលដល់ទៅ ៨ម៉ោងក្នុងបរិយាកាស លើផ្ទៃរបស់របរប្រើប្រាស់ ដូចជា បង្កាន់ដៃ របស់លេង ផ្លូវដើរ តុ ទូរសព្ទ តេឡេទូរទស្សន៍ជាដើម ។

៤. ទម្លាប់រក្សាសុខភាពជាប្រចាំ : ទម្លាប់សុខភាព គឺការទទួលទានអាហារសម្បូរជីវជាតិ ការធ្វើលំហាត់ប្រាណនិងការសម្រាកបានគ្រប់គ្រាន់ ដែលនេះជាវិធីពង្រឹងដល់ប្រព័ន្ធស៊ាំនៃរាងកាយ។ ផ្តល់អាហារសម្បូរជីវជាតិដល់កុមារមានផ្លែឈើបន្លែ ទឹកដោះគោ និងទឹក ហើយឱ្យកូនគេងឱ្យបានគ្រប់គ្រាន់ថែមទាំងជំរុញឱ្យកូនហាត់ប្រាណដើម្បីសុខភាពផង។

៥. សម្រាប់កុមារដែលមានជំងឺគ្រុនគួរទទួលបានការព្យាបាលនិងរក្សាកុមារក្នុងបរិយាកាសប្រកបដោយផាសុកភាព : ការព្យាបាលដោយប្រើឱសថ/វិធីធម្មជាតិ ក៏មានប្រសិទ្ធភាពដូចគ្នានឹងការទទួលទានដំណេកនិងទឹកឱ្យបានគ្រប់គ្រាន់ដែរ។ វិធីទាំងនេះងាយៗ មានដូចជា ប្រើប្រេងលាបរឹតបំពង់កឬដើមទ្រូង កំណាត់ទទឹកស្អំថ្ងាសនិងស៊ឺរ៉ូមប្រៃបន្តក់ច្រមុះជាដើម ៕ លក្ខិណា