Adidas ​មិន​ពេញ​ចិត្ត​ នឹង​ស្ទិល​អបអរ​របស់​ CR7 នៅ​ UCL

ក្បាច់​អបអរ​​របស់​ Cristiano Ronaldo ​​ក្រោយ​ស៊ុត​ចូល​ Atletico Madrid ​គ្រាប់​ប៉េណាល់ទី​ចុង​ក្រោយ ជួយ​ឲ្យ​ក្រុម​ Real Madrid ​លើក​ពាន​ UEFA Champions League កាល​ពី​យប់​ថ្ងៃ​សៅរ៍ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ Adidas ដែល​ជា​​ដៃ​គូ​សហការ​​ជាមួយ​ក្លឹប​ស្ដេច​ស ​មិន​ពេញ​ចិត្ត​ឡើយ។

 

Adidas ​មិន​ពេញ​ចិត្ត​ នឹង​ស្ទិល​អបអរ​របស់​ CR7 នៅ​ UCL

Ronaldo ស៊ុត​ប៉េណាល់ទីគ្រាប់ទី៥ កាលប៉ះ​ Atletico

 

​​ក្រោយ​ស៊ុត​ចូល​គ្រាប់​ជ័យ​ជម្នះ​ជួយ​ឲ្យ​ក្លឹប​ Real Madrid​ ឈ្នះ​ពាន​កំពូល​អឺរ៉ុប​លើក​ទី​១១ Ronaldo បាន​អបអរ​ ដោយ​រត់​ដោះអាវ​ចេញ ខណៈ​ដែល​រូបភាព​ការ​អបអរ​របស់​គេ​ជា​ច្រើន ត្រូវ​បាន​គេ​ថត​ជាប់ ដោយ​គ្មាន​ឡូហ្គោ​ Adidas ​បន្តិច​សោះ។

 

Adidas ​មិន​ពេញ​ចិត្ត​ នឹង​ស្ទិល​អបអរ​របស់​ CR7 នៅ​ UCL

Ronaldo រត់អបអរដោះអាវ ក្រោយជួយ Real លើកពាន

 

យ៉ាងណា​មិញ បើ​តាម​វិបសាយ​ Marketing Deportivo ​បាន​ឲ្យ​ដឹង​ថា កាយ​វិការ​អបអរ​របស់​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ​បាន​ធ្វើ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​​ Adidas របស់​អាល្លឺម៉ង់ មិន​ពេញ​ចិត្ត​ និង​មិន​សប្បាយ​ចិត្ត​​​ជាមួយ​​នោះ​ទេ។

 

Adidas ​មិន​ពេញ​ចិត្ត​ នឹង​ស្ទិល​អបអរ​របស់​ CR7 នៅ​ UCL

 

Ronaldo ជា​កីឡាករ​ម្នាក់​ ដែល​ចុះ​កុងត្រា​​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ Nike ប៉ុន្តែ​​រូប​គេ ក៏​ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់ ដែល​ពាក់​​ឯកសណ្ឋាន​ផលិត​ដោយ​​​ក្រុមហ៊ុន​ Adidas ​​របស់​ក្រុម​ Real ផង​ដែរ៕
ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport-English