ចូល​កោស​ជប់​-​ម៉ាស្សា ប្រយ័ត្ន​រង​គ្រោះ​បែប​នេះ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​កោស​ជប់​-​ម៉ាស្សា​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ដោយ​ចោទប្រកាន់​ថា​បាន​លួច​លុយ​អស់​៧០០​ដុល្លារ ។ ការ​ឃាត់​ខ្លួ​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​ជា​ជនសង្ស័យ​ខាងលើ ម្នាក់​ឈ្មោះ អ៊ុំ កន្និកា អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងស្រុក​ពាម​រក៍ ខេត្តព្រៃវែង ចំណែក​ម្មា​ក់​ទៀត​ឈ្មោះ ណា​ន រុ​ស្សា អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល ។ ទាំង​ពីរ​នាក់​នោះ​ស្នាក់​នៅ​ក្នុង​ទីតាំង​កោស​ជប់​-​ម៉ាស្សា ដែល​មា​នទី​តាំងនៅ​ភូមិ​កើតហេតុ​ខាងលើ ។ ដោយឡែក​បុរស​រង​គ្រោះ​ឈ្មោះ ហ៊ែ​ន ទ្រី អា​៤២​ឆ្នាំ ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៦ បុរស​ជន ជាតិ​ស្បែក​ខ្មៅ​ម្នាក់​នោះ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ចូល​ទៅ​ម៉ាស្សា​នៅ​ក្នុង​ហាង​មួយ​អត់​យីហោ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង លុះ​ពេល​ម៉ាស្សា​រួច​ចេញ​មក​វិញ​ទើប​ដឹង​ថា​បាត់​លុយ​អស់​ចំនួន​៧០០​ដុល្លារ ក៏​បាន​ទៅ​ប្ដឹង​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍ ។ ខណៈនោះ​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ​បាន​ចុះ​ទៅ​រក​ទីតាំង​កោស​ជប់​ម៉ាស្សា​នោះ​ទាំង​យប់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​រក​មិនឃើញ​ទេ ដោយសារ​បុរស​រង​គ្រោះ​នេះ​ស្រវឹង​ខ្លាំង​មិន​ចាំ​កន្លែង រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា ទើប​រក​ឃើញ​កន្លែង​កោស​ជប់​-​ម៉ាស្សា​នោះ​ហើយ​មក​នាំ​ប៉ូលិស​ទៅ​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ខាងលើ​នោះ​ដើម្បី​សាកសួរ ៕