ព្រះមហាក្សត្រ​នឹងយាងបំពេញ​ព្រះរាជទស្សនកិច្ចផ្លូវ​រដ្ឋនៅចិនថ្ងៃស្អែក

រាជធានីភ្នំពេញ ៖ ​ព្រះករុណា ព្រះបាទ ​សម្តេចព្រះបរមនាថ ​នរោត្តមសីហមុនី ​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិត​ចិនពីថ្ងៃទី០២​ដល់ថ្ងៃទី០៤​ មិថុនា ២០១៦ ។

បើតាមព្រះរាជសារ​របស់ព្រះមហាក្សត្រអំឡុង​ពេលអវត្តមានរបស់ព្រះអង្គ ​សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ​ប្រធានព្រឹទ្ឋសភា នឹងទទួលជួយព្រះអង្គក្នុងឋានៈ​ជាប្រមុខរដ្ឋស្តីទី ៕