អាជ្ញាធរ​ដូនពេញ​និង​ជ្រោយចង្វារ​រុញ​ដាក់​គ្នា ទុក​សព​កណ្តាលទន្លេ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជាង​៣​ម៉ោង​ហើយ សាកសព​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ត្រូវ​អ្នកដំណើរ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​បន្ត​ឃើញ​អណ្តែត​នៅ​កណ្តាល​ទន្លេ ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដូនពេញ​ និង​ជ្រោយចង្វារ​ប្រកាន់​អាណាចក្រ​រៀង​ៗ​ខ្លួន​មួយ​រុញ​ឲ្យ​មួយ​ថា​នៅ​ក្នុង​ដែនដី​អ្នក​នេះ​អ្នក​នោះ មិន​ព្រម​ជួយ​អូស​ចូល​ខាង ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ​និង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ ។

យ៉ាងណា​ក៍ដោយ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រី​សាលា​ខណ្ឌ​ទាំង​ពីរ​គិត​ត្រឹម​វេលា​ម៉ោង​២​និង​០៩​នាទី​រសៀល​ថ្ងៃ​ទី​០១ មិថុនា​ដដែល​នេះ ។

សូម​បញ្ជាក់​ថា សាកសព​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ខាងលើ​បាន​ត្រូវ​ប្រជាពលរដ្ឋ​អ្នកដំណើរ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​ចាស់​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​តាំងពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា ២០១៦​មក​ម្ល៉េះ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៣​ម៉ោង​ទៅ​ហើយ​គិត​ត្រឹម​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ពុធ​នេះ អាជ្ញាធរ​បាន​ត្រឹម​ឆ្លើយ​និង​រុញ​ដាក់​គ្នា​ខ្វះ​ការ​ទទួលខុសត្រូវ មិន​សមជា​មន្ត្រី​ធ្វើការ​បម្រើ​រាស្ត្រ​សុខចិត្ត​ទុក​សព​ចោល​កណ្តាលទន្លេ ៕