អុញ​នោះ​ ! កីឡាករ​២​រូប​នេះ​អត់​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អេស្ប៉ាញ​លេង​ Euro 2016 ទេ​

កាលពីម្សិលមិញបញ្ជីឈ្មោះកីឡាករអេស្ប៉ាញ២៣នាក់សម្រាប់ត្រៀមប្រកួតព្រឹត្តិការណ៍ Euro 2016 បានប្រកាសជាផ្លូវការហើយ ។ យ៉ាងណាអ្វីដែលគេកត់សម្គាល់ក្នុងបញ្ជីនោះគឺគ្មានឈ្មោះរបស់ខ្សែបម្រើលេចធ្លោរបស់ក្លឹប At Madrid គឺកីឡាករ Saul Niguez និងខ្សែបម្រើរបស់ក្លឹប Real Madrid គឺកីឡាករ Isco នោះទេ ។ យ៉ាងណាការដែលមិនដាក់កីឡាករទាំង២ក្នុងជម្រើសនោះបានធ្វើអ្នកគាំទ្រមួយចំនួនមិនសូវពេញផងដែរ ។

ជាការពិតកីឡាករ Saul បានបង្ហាញភាពលេចធ្លោខ្លាំងគួរសមជាមួយក្លឹប At Madrid នៅរដូវកាលនេះ ខណៈរូបគេក៏រកគ្រាប់បាល់បានចំនួន៨គ្រាប់ក្នុងការបង្ហាញខ្លន៣៤ប្រកួតឲ្យ At Madrid ផងនោះ ។ ដោយឡែកសម្រាប់ Isco ថ្វីត្បិតតែគេស៊ុតបញ្ចូលទីបានត្រឹម៥គ្រាប់ឲ្យ Real Madrid ប៉ុន្តែគេបានបង្ហាញទម្រង់យ៉ាងល្អគួរឲ្យកត់សម្គាល់ដែលសូម្បីតែ Real Madrid ក៏ដាក់រូបគេឲ្យចូលលេងស្ទើរតែគ្រប់ប្រកួតផងដែរ ។

សូមបញ្ជាក់ថាក្រោយពីប្រកាសបញ្ជីឈ្មោះនោះហើយគ្រូបង្វឹកអេស្ប៉ាញលោក Vicente Del Boque បានថ្លែងប្រាប់អ្នកសារព័ត៌មានថា « យើងបានខំប្រឹងរកតុល្យភាពដ៏ល្អសម្រាប់ក្រុម ។ ជាការពិតគ្រប់គ្នាសុទ្ធតែចង់ជាប់ជម្រើស ប៉ុន្តែយើងមានកំណត់ត្រឹម២៣នាក់ប៉ុននោះ » ។

ខាងក្រោមជាបញ្ជីឈ្មោះកីឡាករទាំង២៣នាក់របស់អេស្ប៉ាញ ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • អុញ​នោះ​ ! កីឡាករ​២​រូប​នេះ​អត់​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អេស្ប៉ាញ​លេង​ Euro 2016 ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:កីឡា
Tags: