​ក្រៅពី​ការពារ មិនឲ្យ​មាន​កូន ថ្នាំ​គ្រាប់​ពន្យារកំណើត មាន​ផលប្រយោជន៍​អ្វី​ខ្លះទៀត​?

​ក្រៅពី​ការពារ មិនឲ្យ​មាន​កូន ថ្នាំ​គ្រាប់​ពន្យារកំណើត មាន​ផលប្រយោជន៍​អ្វី​ខ្លះទៀត​?

​នរណា​ក៏​ដ៏​ដឹងថា ថ្នាំ​គ្រាប់​ពន្យារកំណើត គឺ​សម្រាប់​ការពារ​ស្ត្រី មិន​អាចឲ្យ​មាន​កូន​បាន ប៉ុន្តែ ក្រៅ​ពី​អត្ថប្រយោជន៍​ចំបង​មួយ​នេះ ថ្នាំ​គ្រាប់​ពន្យារកំណើត ពិតជា​ជួយ​សម្រួល និង​ព្យាបាល​បញ្ហា​សុខភាព​ដ៏ទៃទៀត បាន​យ៉ាងច្រើន​ដូចជា ៖

១. ជួយ​ឲ្យ​រដូវ​មក​ទៀងទាត់​
​ដូច្នេះហើយ បាន​ជា​គ្រូពេទ្យ​មួយចំនួន ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ថ្នាំ​នេះ ចំពោះ​ស្ត្រី​មាន​បញ្ហា​រដូវ​មិន​ទៀងទាត់​។​

២. ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា​
​ថ្នាំ​គ្រាប់​ពន្យារកំណើត អាច​ជួយ​ដល់​សុខភាព​ស្បែក តាមរយៈ​ការ​មក​រដូវ​ទៀងទាត់ និង​អស់​ឈាម​កខ្វក់​ចេញពី​រាងកាយ​។​

៣. ធ្វើឲ្យ​ស្ត្រី​មាន​ផា​សុកភាព​
​ថ្នាំ​ពន្យារកំណើត អាច​ជួយ​ឲ្យ​ស្ត្រី​សប្បាយចិត្ត ដោយ​មិនបាច់​ភ័យ​ថា​មានកូន ហើយ​ជួយ​កាត់បន្ថយ រោគសញ្ញា​នៃ​ការ​មក​រដូវ​ខុសធម្មតា​។​

៤. បំបាត់​ការឈឺ​ក្បាល​ពេល​មក​រដូវ​
​ថ្នាំ​នេះ អាច​គ្រប់គ្រង​អ័រម៉ូន ឲ្យមាន​តុល្យភាព ដូច្នេះ ការឈឺ​ក្បាល​ដោយសារ​អ័រម៉ូន លែង​កើត​មាន​ទៀតហើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។