ញាក់សាច់! ស្ពានក្រាលបាតកញ្ចក់នៅចិន ខ្ពស់ និងវែងជាងគេបំផុត អាចធ្វើឲ្យភ្ញៀវទេសចរ ភ័យបុកពោះបាន (មានវីដេអូ)

ចិន ៖ ភ្ញៀវទេសចរមួយចំនួនច្បាស់ជា ភ័យបុកពោះជាក់មិនខានក្រោយពីបានដើរកាត់ ស្ពានយោលលើអាកាស បាតក្រោលដោយកញ្ចក់ដ៏វែង ឆ្លងកាត់ជ្រលងភ្នំដ៏សែនខ្ពស់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទេសចរណ៍ ឧទ្យាន National Forest Park ក្នុងទីក្រុង Zhangjiajie ភាគខាងជើងខេត្ត Hunan នៃប្រទេសចិន។

បើតាមប្រភពបានឲ្យដឹងថា ស្ពានយោលលើអាកាស ឬ Skywalker ដែលបានរចនាឡើងមានក្រាលបាតកញ្ចក់ ស្វិតរឹងមាំដូចដែកថែប ក្រោយពីបានបញ្ចប់ការសាងសង់កាលពីក្នុងខែឧសភា កន្លងទៅថ្មីៗនេះ ពេលនេះបានចាប់ផ្តើមបើកដំណើរការជាលើកដំបូង ជូនភ្ញៀវទេសចរមកលេងកម្សាន្តហើយ។

ប្រភពបន្តថា ស្ពាន Skywalker នេះដែរ ត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិអីុស្រាអែល គឺលោក Haim Dotan ដែលមានប្រវែងតភ្ជាប់គ្នាពីជ្រលងភ្នំម្ខាងទៀតប្រវែង ៤៣០ម៉ែត្រ និងមានកម្ពស់ជាង ៣០០ម៉ែត្រ។ គម្រោងសាងសង់ស្ពានកញ្ចក់នេះដែរ គ្រោងនឹងបញ្ចប់ការសាងសង់ កាលពីក្នុងខែតុលាមកម៉្លេះ ប៉ុន្តែដោយសារតែមានបញ្ហាបច្ចេកទេសតិចតួច ទើបបណ្តាលឲ្យខកខាន។

គួរបញ្ជាក់ដែរថា ស្ពានដ៏វែងមួយនេះ អាចអនុញ្ញាតឲ្យភ្ញៀវទេសចរ ដើរកាត់លើវាបានដោយមិនមានការព្រួយបារម្ភ ក្នុងចំនួនច្រើនរហូតដល់ទៅជាង ៨០០នាក់ផងដែរ ។  

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក ក្នុងខេត្តហួណាន របស់ប្រទេសចិន ហើយអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺកម្ពស់ដ៏សែនខ្ពស់របស់វា ដែលមានរហូតទៅដល់ ៣៣០ម៉ែត្រ ឯណោះ និងក្លាយទៅជាជណ្តើរយន្តកណ្តាលវាល (outdoor) មួយដែលខ្ពស់ជាងគេបំផុត ក្នុងពិភពលោក។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ជណ្តើរយន្តប្រអប់នេះ ធ្វើឡើងអំពីកញ្ចក់ និងអាចដឹងមនុស្សចំនួន ៥០នាក់ក្នុងពេលម្តង ដែលចំណុចទាំងនេះហើយ អាចធ្វើឲ្យអ្នកជិះទាំងនោះ មើលឃើញនូវទិដ្ឋភាពទាំងអស់ មិនថានៅក្រោម ឆ្វេង ឬស្តាំឡើយ ហើយក៏អាចជាមូលហេតុធ្វើឲ្យ មនុស្សមួយចំនួន មានការតក់ស្លុត និងលស់ព្រលឹងផងដែរ។

ជាមួយគ្នានេះដែរ មានមនុស្សជាច្រើនហើយ សុទ្ធតែត្រូវទន់ដៃទន់ជើង វិលមុខ ក្រោយពីបានឡើងជិះជណ្តើរយន្តប្រអប់មួយនេះ ដូច្នេះហើយទើបធ្វើឲ្យ ជណ្តើរយន្តប្រអប់ Bailong ក្លាយទៅជាទីចាប់អារម្មណ៍មួយ របស់អ្នកទេសចរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត