ការ​បង្ក្រាប​ការ​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ប្លុក​រោងចក្រ​ឆ្នាំង ឃាត់ខ្លួន​បាន​ជនសង្ស័យ ៨ នាក់ ​

ការ​បង្ក្រាប​ការ​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ប្លុក​រោងចក្រ​ឆ្នាំង ឃាត់ខ្លួន​បាន​ជនសង្ស័យ ៨ នាក់ ​



ភ្នំពេញ​ ៖ កងកម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងកក់​ទី ២ ហើយ​នឹង​កងកម្លាំង​អនុ​សេនា​តូច​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ហើ​យ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ៨ នាក់ និង​ដកហូត​ថ្នាំញៀន​បាន​ជិត ៤០ កញ្ចប់។​

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រាត្រី​ឆ្លង​ចូល​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​២និង​២៥ នាទី​នៅ​ប្លុក​រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង​ក្រុម​ទី​១០១ ភូមិ​២១ សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក រាជធា​នី​ភ្នំពេញ។​

ជនសង្ស័យ​ទាំង ៨ នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាង​លើ​នេះ ត្រូវ​បាន​ប៉ូលិស​ប្រាប់​ឲ្យ​ស្គាល់​ពី​អត្តសញ្ញា​ណ​ថា​ ១-​ឈ្មោះ រឿង ជ័យ​រិ​ទ្ធ ហៅ រិ​ទ្ធ​ត្រេ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រា​កដ ស្នាក់នៅ​ផ្ទះ​ជួល​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​ ២-​ឈ្មោះ រឿង សារ៉ាត់ ហៅ អា​ខ្ទើយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក។ ៣-​ឈ្មោះ ជាង ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរ​បរ​មិន​ពិតប្រាកដ ស្នាក់នៅ​កុដិ​លេខ ១០ វត្ត​នាគ​វ័ន សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក។​ ៤-​ឈ្មោះ កែវ ប្រា​ក់ពូន ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​ផ្លូវ​រថ​ភ្លើង សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ។​ ៥-​ឈ្មោះ ឡឹ​ក បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ហាត់​ប្រដាល់ ស្នាក់នៅ​ក្លិប​ប្រដាល់​ឃ្លាំង មឿ​ន​កីឡា សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ។​ ៦​-​ឈ្មោះ ធី វុ​ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​​មិន​ពិតប្រាកដ ស្នាក់នៅ​ចល័ត ដេក​តាមផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក។​ ៧-​ឈ្មោះ យឿន ប៉ង់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​បើកបរ​រថយន្ត ស្នាក់​ផ្ទះ​ពុំ​ចាំ​លេខ ផ្លូវ​លេខ ១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​ ៨-​ឈ្មោះ ចាន់ វណ្ណៈ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ។​

ក្នុង​ការ​ឃាត់ខ្លួន​នេះ ប៉ូលិស​បាន​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣៧​កញ្ចប់ ( តូច​៣៦ ,​ធំ​០១) ក្នុង​នោះ ​បាន​ចាប់​យក​ពី​ឈ្មោះ ជាង ហេង ២៦ កញ្ចប់ ធំ​០១ តូច ២៥ ហើយ​ចាប់​យក​ពី​ឈ្មោះ រឿង សារ៉ាត់ ហៅ អា​ខ្ទើយ ០៩ កញ្ចប់​តូច ចាប់​យក​ពី​ឈ្មោះ កែវ ប្រាក់ពូន ០១​កញ្ចប់ តូច និង​ចាប់​យក​ពី​ឈ្មោះ ចាន់ វណ្ណៈ ០១​កញ្ចប់​តូច។ ដកហូត​បាន​លុយ​ចំនួន ២៤ ម៉ឺន​រៀល ថង់​សម្រាប់​ច្រក​គ្រឿង​ញៀន​មួយចំនួន​ម៉ូតូ ០១ គ្រឿង​ម៉ាក Honda Airblade គ្មាន​ស្លាក​លេខ។​

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី ២ និង​កងកម្លាំង​អនុ​សេនា​តូច​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​គោលដៅ​ ដើម្បី​ពួនស្ទាក់​នៅ​ប្លុក​រោងចក្រ​ឆ្នាំង ហើយ​ក្នុង​នោះ​ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ ២ នាក់ គឺ​ឈ្មោះ យឿន ប៉ង់ និង ឈ្មោះ ចាន់ វណ្ណៈ បាន​ជិះ​ម៉ូតូ ០១ គ្រឿង​ម៉ាក Honda Airblade គ្មាន​ស្លាក​លេខ ឆ្លងកាត់ ​ខណៈនោះ​កម្លាំង​ប៉ូលិស​ក៏បាន​ហៅ​ឲ្យ​ឈប់ ភ្លាម​នោះ​ជនសង្ស័យ​ក៏បាន​ទម្លាក់​ថ្នាំញៀន​ទៅលើ​ដី ទើប​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​បាន ២ នាក់ ​និង​បន្ត​ឃាត់ខ្លួន​បាន​ជនសង្ស័យ ៦ នាក់​បន្ថែម​ទៀត​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៨ នាក់ កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាក​សួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

ការ​បង្ក្រាប​ការ​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ប្លុក​រោងចក្រ​ឆ្នាំង ឃាត់ខ្លួន​បាន​ជនសង្ស័យ ៨ នាក់ ​

ការ​បង្ក្រាប​ការ​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ប្លុក​រោងចក្រ​ឆ្នាំង ឃាត់ខ្លួន​បាន​ជនសង្ស័យ ៨ នាក់ ​