អគ្គិភ័យ​បាន​បំផ្លាញ​ផ្ទះ​អស់ ២ ខ្នង​រាប​ដល់​ដី នៅ​ស្រុក​ត្បូងឃ្មុំ​

អគ្គិភ័យ​បាន​បំផ្លាញ​ផ្ទះ​អស់ ២ ខ្នង​រាប​ដល់​ដី នៅ​ស្រុក​ត្បូងឃ្មុំ​

ត្បូងឃ្មុំ ៖ កាលពី​វេលា​ម៉ោង ២២ និង ៤៥ នាទី​យប់ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០១៦ អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ២ ខ្នង ហើយ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង នៅ​ចំណុច​ភូមិ តា​ប៉ាវ​បំពេញ​ទេស ឃុំរ​ការ​ព​ប្រាំ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ តែ​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ។

លោក វរៈសេនីយ៍ទោ ឡុង សារិន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា ១-​ផ្ទះ​ឈ្មោះ ណុះ ម៉ាន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ទំហំ ៧ គុណ ១២ ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង ។ ហើយ​និង​ផ្ទះ​ទី​២-​ឈ្មោះ ហ៊ីម ម៉ាត់​លី ភេទ​ប្រុស អាយុ ៥១ ឆ្នាំ ផ្ទះ​ទំហំ ៦ គុណ ១២ ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​ដូចគ្នា។

មូលហេតុ​៖ បណ្តាល​មកពី​ផ្ទះ​ឈ្មោះ ណុះ ម៉ាន ដុត​ទៀន ពេល​ភ្លើង​អគ្គីសនី​ដាច់​ហើយ​ដេក​ខក​មិន​បាន​ពន្លត់ ក៏​ឆេះ​រាលដាល​តែម្តងទៅ​៕