រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ ​បុក​បង្គោល​របួសធ្ងន់-ស្រាល​១០​នាក់​

រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ ​បុក​បង្គោល​របួសធ្ងន់-ស្រាល​១០​នាក់​

កំពង់ចាម ​៖ អ្នកបើកបរ​រថយន្ត​សាំយ៉ុង និង​អ្នក​រួម​ដំណើរ​ជិះ​ក្នុង​រថយន្ត​ចំនួន ១០ នាក់ បាន​រង​របួស​ធ្ងន់​ និង​ស្រាល ខណៈ​ដែល​រថយន្ត​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ថ្នល់ជាតិ ទៅ​បុក​បង្គោល​ភ្លើង​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ១១ និង ៥០ នាទី កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវ​ជា​តិ​លេខ ៦ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ដិ​ល ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​សាំ​យ៉ុង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE0824 ដឹក​អ្នកដំណើរ​ក្នុង​ទិសដៅ​ពី​កើតមក​លិច (​ភ្នំពេញ ទៅ កំពង់ចាម​) បាន​ប្រើប្រាស់​ល្បឿន​លឿន​ហួសកំណត់ ពេល​មក​ដល់​ចំនុច​ថ្នល់កែង (​កន្លែង​កើត​ហេតុ​) រថយន្ត​បាន​បត់​មិនទាន់​រេ​ចង្កូត​ធ្លាក់​ចេញពី​ថ្នល់ជាតិ​ទៅ​ដី​ឡូត៍ ហើយ​បាន​បុក​បង្គោល​ភ្លើង​អគ្គិសនី​បាក់​អស់​ចំនួន ១ ដើម។​
​ ​
លោក សំ​ណា​ល់ អធិការ​នគរបាល​ស្រុក​បាធាយ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​បណ្ដាល​ឲ្យ​អ្នក​បើកបរ​រថយន្ត​សាំ​យ៉ុង (​មិន​ស្គាល់​អត្តសញ្ញាណ​) រង​របួស​ជា​ទម្ងន់ ដែល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រាជធានី​ភ្នំពេញ ហើយ​អ្នកដំណើរ​ចំនួន ១០ នាក់​ទៀត​បាន​រង​របួស​ធ្ងន់ ​និង​ស្រាល ដោយ​ត្រូវ​ចូល​មន្ទីរពេទ្យ​ព្យាបាល​ខ្លះ ហើយ​មួយ​ចំនួន​ទៀត​ដែល​រង​របួស​ស្រាល បាន​ឡើង​ជិះ​រថយន្ត​ផ្សេងទៀត​ទៅកាន់​គោលដៅ​រៀងៗ​ខ្លួន។​
​ ​
លោក​អធិការ​បាន​បញ្ជាក់​ថា រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​ស្ទូច​យក​មក​រក្សាទុក​នៅ​អធិ​កា​រ​ដ្ឋាន ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិ​វិធី។​
​ ​
លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយសារ​អ្នកបើកបរ​មាន​ការ​ធ្វេសប្រហែស ប្រើប្រាស់​ល្បឿន​ហួសកំណត់​ទើប​បត់​ចង្កូតរថយន្ត​មិនទាន់​។​ ហើយ​លោក​បាន​សំ​ណូម​ពរ​ដល់​អ្នក​បើកបរ​រថ​យន្ត​ទាំងអស់គ្នា ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ទើប​អាច​ចៀស​គ្រោះថ្នាក់​បាន​៕