ក្រពះ រំលាយ​អាហារ​មិន​ស្រួល សាក​ញ៉ាំ​ភេសជ្ជៈ​ធម្មជាតិ​នេះ​មើល

ក្រពះ រំលាយ​អាហារ​មិន​ស្រួល សាក​ញ៉ាំ​ភេសជ្ជៈ​ធម្មជាតិ​នេះ​មើល

​ក្រពះ​មិន​រំលាយ​អាហារ ក្តៅក្រហាយ​ចុងដង្ហើម ជា​ផល​លំបាក​ធ្ងន់ធ្ងរ ហើយ​បង្ក​ជា​ផល​រំខាន ចំពោះ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ ក្រពះ​មិន​រំលាយ​អាហារ អាច​បណ្តាល​ឲ្យ​អ្នកតឹង​ណែន ឬ​ហើមពោះ ហើយ​ពេល​ខ្លះ អាច​បណ្តាល​ឲ្យ​អ្នក​ឈឺ​ចុកចាប់ និង​ក្តៅក្រហាយ​ក្នុង​ក្រពះ​ទៀតផង​។​

​ខាងក្រោម​នេះ គឺជា​ភេសជ្ជៈ​ធម្មជាតិ​មួយ ដែល​អ្នក​អាច​ធ្វើបាន​ដោយ​ខ្លួនឯង ដើម្បី​បំបាត់​បញ្ហា​ខាងលើនេះ ៖

​គ្រឿងផ្សំ​
-​    ​ខ្ញី​បី​បួន​ចំណិត​
-​    ​ទឹក​មួយ​កែវ​
-​    ​ទឹក​ក្រូចឆ្មារ​ពីរ​ស្លាបព្រា​កាហ្វេ​
-​    ​ទឹកឃ្មុំ​ពីរ​ស្លាបព្រា​កាហ្វេ​។​

​វិធី​ធ្វើ​
-​    ​ដាក់​ខ្ញី​ក្នុង​ទឹក រួច​ដាំ​វាឲ្យ​ពុះ (៥ ទៅ ៧ នាទី​)
-​    ​ចាក់​ចូលក្នុង​កែវ រួច​បន្ថែម​ទឹក​ក្រូចឆ្មារ និង​ទឹកឃ្មុំ ចូល​ក្នុង​កែវ​ជាការ​ស្រេច​។​
​អ្នក​អាច​ញ៉ាំ​វា មួយ​ថ្ងៃ​ពីរ​ដង​បាន​ហើយ ពីព្រោះ ការ​ញ៉ាំ​ខ្ញី​ច្រើនពេក អាច​ផ្តល់​នូវ​ផលវិបាក​វិញ​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។