​រលាក​ទ្វារ​នោម មាន​រោគសញ្ញា​អ្វីខ្លះ​?

​រលាក​ទ្វារ​នោម មាន​រោគសញ្ញា​អ្វីខ្លះ​?

​រោគសញ្ញា​ចំបង ដែល​បញ្ជាក់ថា លោក​អ្នក​មាន​ជំងឺ​រលាក​ទ្វារ​នោម គឺ​ការ​នោម​ឈឺ ឬ​ក្រហាយ​។

ក្រៅពីនេះ វា​មាន​រោគសញ្ញា​បន្ទាប់បន្សំ មួយចំនួន​ទៀត​ផងដែរ ដូចជា ៖
•​    ​មាន​អារម្មណ៍​ថា ចង់​បត់ជើងតូច​ភ្លាមៗ​
•​    ​បត់ជើង​តូច​ញឹកញាប់​ជាង​ធម្មតា​
•​    ​ពិបាក​នោម ឬ​នោម​មិន​ចេញ​។​

​រលាក​ទ្វារ​នោម អាច​បណ្តាលឲ្យរ​មាស់ ឈឺ និង​រំខាន​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។

យ៉ាងណាមិញ រោគសញ្ញា​ផ្សេងៗ​ទៀត ដែល​អាច​កើតឡើង មានដូចជា ៖
•​    ​ឈឺ​ពេល​រួមភេទ​
•​    ​ហូរ​ទឹករំអិល​ចេញ​ទ្វារ​នោម​
•​    ​មាន​ឈាម​ក្នុង​ទឹកកាម​។​ល​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។