បារាំងដក Diarra ដាក់ខ្សែបម្រើ Man U ជំនួស

ខ្សែបម្រើកណ្តាល Lassana Diarra ត្រូវបានដកចោលពីជម្រើសជាតិបារាំង សម្រាប់យុទ្ធនាការ Euro 2016 ដោយសារមានរបួសជង្គង់ និងត្រូវបានជំនួសវិញដោយ ខ្សែបម្រើរបស់បិសាចក្រហម Manchester United គឺកីឡាករ Morgan Schneiderlin។
France-Euro16

ខ្សែការពារ Raphael Varane ក៏មិនជាប់ជាជម្រើសជាតិផងដែរ ដោយសាររបួសភ្លៅ ខណៈកីឡាករវ័យ ២៣ឆ្នាំរបស់ Real Madrid ដែលបានជាប់ជម្រើសជាតិបារាំងបាន ២៩ដងនេះ ត្រូវសម្រាក ៣សប្តាហ៍ទៀត ដោយត្រូវដាក់ជំនួសដោយខ្សែការពាររបស់ Sevilla វិញគឺកីឡាករ Adil Rami វ័យ ៣០ឆ្នាំ។

បារាំងស្ថិតក្នុងពូល A ត្រូវជួបគូរសត្រូវ រ៊ូម៉ានី នាថ្ងៃបើកឆាក ថ្ងៃទី ១០ មិថុនា៕

អ្នកចាំទី: Hugo Lloris, Steve Mandanda, Benoit Costil.

ខ្សែការពារ: Adil Rami, Laurent Koscielny, Eliaquim Mangala, Jeremy Mathieu, Patrice Evra, Bacary Sagna, Christophe Jallet, Lucas Digne.

ខ្សែបម្រើកណ្តាល: Paul Pogba, Blaise Matuidi, Morgan Schneiderlin, N’Golo Kante, Yohan Cabaye, Moussa Sissoko.

ប្រយុទ្ធ: Antoine Griezmann, Dimitri Payet, Anthony Martial, Kingsley Coman, Olivier Giroud, Andre-Pierre Gignac.