Euro 2016៖ ក្រុមអ៊ីតាលីដកចោល Jorginho និង Riccardo Montolivo

ឮប្រទេសអ៊ីតាលី បានសម្រេចដកចោលខ្សែបម្រើកណ្តាលពីររូបគឺ Jorginho និង Riccardo Montolivo ចេញពីក្រុមជម្រើសជាតិ ២៣នាក់សម្រាប់យុទ្ធនាការ Euro 2016។
italy-Euro16

ខ្សែការពារញញួរធំ Angelo Ogbonna ខ្សែការពារកណ្តាលរបស់បិសាចក្រហម Manchester United គឺកីឡាករ Matteo Darmian និងខ្សែប្រយុទ្ធ Graziano Pelle របស់ក្លិប Southampton សុទ្ធតែជាប់ជាជម្រើសទាំងអស់។
រីឯខ្សែបម្រើចាស់វស្សា Andrea Pirlo និងខ្សែប្រយុទ្ធ AC Milan កីឡាករ Mario Balotelli ក៏ត្រូវបានដកចេញពីក្រុមជម្រើសជាតិផងដែរ ដោយគ្រូបង្វឹកលោក Antonio Conte។

កីឡាករ Pirlo វ័យ ៣៧ឆ្នាំ បច្ចុប្បន្នកំពុងលេងឲ្យ New York City មិនបានជាប់ជម្រើសជាតិ ចាប់តាំងលេងវគ្គជម្រុះឈ្នះលើក្រុម ប៊ុលហ្គារី កាលពីខែកញ្ញាមក ខណៈ Balotelli វ័យ ២៥ឆ្នាំ ស៊ុតបញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ សម្រាប់រដូវកាលខ្ចីជើងពីហង្សក្រហម Liverpool។

អ៊ីតាលីស្ថិតក្នុងពូល E ត្រូវជួបជាមួយ ប៊ែលហ្សិច ស៊ុយអ៊ែត និងសាធារណៈរដ្ឋអ៊ែរឡង់។

អ្នកចាំទី: Gianluigi Buffon (Juventus), Federico Marchetti (Lazio), Salvatore Sirigu (Paris St-Germain)

ខ្សែការពារ: Andrea Barzagli (Juventus), Leonardo Bonucci (Juventus), Giorgio Chiellini (Juventus), Angelo Ogbonna (West Ham)

បម្រើស្លាប: Federico Bernardeschi (Fiorentina), Antonio Candreva (Lazio), Matteo Darmian (Manchester United), Mattia de Sciglio (Milan), Stephan El Shaarawy (Roma)

បម្រើកណ្តាល: Daniele de Rossi (Roma), Alessandro Florenzi (Roma), Emanuele Giaccherini (Bologna), Thiago Motta (Paris St-Germain), Marco Parolo (Lazio), Stefano Sturaro (Juventus)

ខ្សែប្រយុទ្ធ: Eder (Inter), Ciro Immobile (Torino), Lorenzo Insigne (Napoli), Graziano Pelle (Southampton), Simone Zaza (Juventus)