សហរដ្ឋអាមេរិក ចេញសេចក្តីព្រមាន ដល់ពលរដ្ឋរបស់ខ្លួន ដែលធ្វើដំណើរ ទៅកាន់តំបន់ទ្វីបអ៊ឺរ៉ុប អំំឡុងព្រឹត្តិការណ៍បាល់ទាត់ Euro ២០១៦

អាមេរិក៖ កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានបញ្ចេញសេចក្តីព្រមានមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយក្នុងនោះគឺបានបង្ហាញថា ការប្រកួតបាល់ទាត់ Euro ២០១៦ ដែលនឹងប្រព្រឹត្តិធ្វើឡើង នៅឯប្រទេសបារាំង អាចក្លាយជាគោលដៅវាយប្រហារ យ៉ាងសំខាន់ពីសំណាក់ក្រុមភេរវករ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការចេញសេចក្តីប្រកាសមួយនេះ គឺធ្វើឡើងដើម្បី ជាការព្រមានទៅដល់ ពលរដ្ឋរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើដំណើរកំសាន្ត ទៅកាន់តំបន់ប៉ែកអ៊ឺរ៉ុប ក្នុងអំឡុងព្រឹត្តិការណ៍បាល់ទាត់ ពានអឺរ៉ុប Euro 2016 ដែលនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំនេះ នៅឯប្រទេសបារាំង។

ក្នុងនោះដែរ នាយកដ្ឋានកិច្ចការរដ្ឋ របស់សហរដ្ឋអាមេរិក បានលើកឡើងថា “ក្នុងចំនួននៃអ្នកទេសចរ ដ៏ច្រើនដែលគ្រោងនឹងទៅ កំសាន្តនៅអឺរ៉ុប ក្នុងរយៈពេលរដូវក្តៅ វានឹងក្លាយទៅជា គោលដៅដ៏អស្ចារ្យសម្រាប់ ក្រុមភេរវករ”។ 

ប្រទេសបារាំង បានប្រកាសរដ្ឋនៅក្នុងគ្រាអាសន្ន ចាប់តាំងពីមានការវាយប្រហារ ពីសំណាក់ក្រុមភេរវករ ISIS កាលពីឆ្នាំមុន ដោយក្នុងនោះគេអាចចាំបានថា យ៉ាងហោចណាស់ មានមនុស្ស១៣០នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍នេះ។ ម្យ៉ាងវិញទៀត គោលដៅដែលពួកសកម្មជន បានវាយប្រហារនោះមានដូចជា សាលមហោស្រពតន្ត្រី, ពហុកីឡដ្ឋាន, បារ និងភោជនីយដ្ឋាន ជាដើម។

ក្រោយមកទៀត នៅអំឡុងខែមីនា ប៊ែលហ្សិក ដែលជាប្រទេសជិតខាង ក៏ត្រូវបានក្រុមភេរវករ វាយប្រហារផងដែរ ដោយក្នុងនោះ ក៏បានធ្វើឲ្យមនុស្ស ៣២នាក់ បានស្លាប់ និងរងរបួសច្រើននាក់ ផ្សេងទៀត។

ជាមួយគ្នានេះដែរ សេចក្តីព្រមានក៏បានបង្ហាញថា មិនត្រឹមតែព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Euro ២០១៦ ប៉ុណ្ណោះទេ នៅមានការប្រណាំងកង់ Tour de France និងពិធីបុណ្យ Catholic Church’s Youth Day ដែលស្ថិតនៅក្នុងទីក្រុង Krakow ប្រទេសប៉ូឡូញ ដែលត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់បំផុតផងដែរ ព្រោះថាព្រឹត្តិការណ៍ទាំង២នេះ ទទួលបានអ្នកចូលទស្សនា មិនតិចជាង២.៥លាននាក់ឡើយ។ 

ទាំងនេះគឺជាសេចក្តីប្រកាស ក៏ដូចជាការព្រមាន ទៅដល់មនុស្សជាច្រើន ជាពិសេសគឺពលរដ្ឋ របស់សហរដ្ឋអាមេរិក ក្នុងការធ្វើដំណើរកំសាន្ត ទៅកាន់ទ្វីបអឺរ៉ុប នារយៈពេលថ្មីៗនេះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សហរដ្ឋអាមេរិក ចេញសេចក្តីព្រមាន ដល់ពលរដ្ឋរបស់ខ្លួន ដែលធ្វើដំណើរ ទៅកាន់តំបន់ទ្វីបអ៊ឺរ៉ុប អំំឡុងព្រឹត្តិការណ៍បាល់ទាត់ Euro ២០១៦
ការរក្សាសុវត្ថិភាព និងសន្តិសុខ នឹងរឹតបន្តឹងកាន់តែខ្លាំង សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ Euro 2016

ទីកន្លែង ដែលនឹងធ្វើការប្រកួត នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016

សហរដ្ឋអាមេរិក ចេញសេចក្តីព្រមាន ដល់ពលរដ្ឋរបស់ខ្លួន ដែលធ្វើដំណើរ ទៅកាន់តំបន់ទ្វីបអ៊ឺរ៉ុប អំំឡុងព្រឹត្តិការណ៍បាល់ទាត់ Euro ២០១៦
គម្រោងស្ថិតិ ដែលនឹងអាចមាន សម្រាប់ការប្រកួតបាល់ទាត់ Euro 2016

សហរដ្ឋអាមេរិក ចេញសេចក្តីព្រមាន ដល់ពលរដ្ឋរបស់ខ្លួន ដែលធ្វើដំណើរ ទៅកាន់តំបន់ទ្វីបអ៊ឺរ៉ុប អំំឡុងព្រឹត្តិការណ៍បាល់ទាត់ Euro ២០១៦
ការពង្រាយកងកម្លាំងសន្តិសុខ នៅតាមទីកន្លែងជាច្រើន