ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook

រូប​ថត​​ប៉ុន្មាន​សន្លឹក​​​​​​​អំពី​លត​​​​​​​ខៀវ​​ក្នុង​​ធុង​​​​ចាស់​គគ្រិច​​​​​ ដែល​គេ​ដាក់​លក់​​​លើ​ទី​ផ្សារ​​​ កំពុង​​ត្រូវ​បាន​គេ​​ចែក​ចាយ​​​​​​​ពាស​ពេញ​​បណ្ដាញ​សង្គម​ និង​គេហទំព័រ​​ក្នុង​ប្រទេស​ថៃ។

 

ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook

​​​​

ក្រោយ​​​​​ឃើញ​​រូប​ថត​​ប៉ុន្មាន​សន្លឹក​​នេះ​​ធ្វើ​​ឲ្យ​​គេ​ញញើត​​លែង​​​​​ហ៊ាន​​​​​ទិញ​លត និង​បញ្ចេញ​កំហឹង​គ្រប់​គ្នា​​​​​ ​តែ​​​មិន​ទាន់​​ដឹង​ច្បាស់​​ថា​​​​​បែក​ធ្លាយ​ចេញ​​ពី​ផ្សារ​​ណា​​ប្រាកដ​ទេ​ ដោយ​សង្ស័យ​​​​​​នៅ​​​ផ្សារ​​មួយ​ ​ក្នុង​ស្រុកហាតយ៉ៃ ខេត្ត​សុងខ្លា។

 

​​​​​​​​​​​​​​​​​នៅ​ថ្ងៃ​ទី​ ៣១​​​ឧសភា​ម្សិល​មិញ​​ចៅហ្វាយ​ស្រុកហាតយ៉ៃ ​​​​លោក Prai Pattano ​និយាយ​ថា​​​​​ ខាង​​​ស្រុក​​​មិន​អាច​​រក​​​​​​​​​ម្ចាស់​រូប​​ថត​​​បាន​ទេ ប៉ុន្តែ​​គាត់​បាន​បញ្ជា​ឲ្យ​ម​ន្ត្រី​សុខាភិបាល​​​​ ​ចុះ​ត្រួត​ពិនិត្យ​តាម​​ផ្សារ​​​​​ និង​ណែនាំ​​​​​​អ្នក​លក់​​ឲ្យ​រក្សា​អនាម័យ​​​តាម​ស្តង់ដារ។

 

​រំលង​បាន​មួយ​ថ្ងៃ​​ក្រោយ គឺ​​ថ្ងៃ​ទី​ ១​មិថុនា​នេះ ​មន្ត្រី​​ខេត្ត​សុងខ្លា ​បាន​​រក​ឃើញ​​ម្ចាស់​រូប​ថត​​​​​​​​​គឺ​មក​ពី​​ផ្សារ​ Fresh Market Plaza 3 ដោយ​​អ្នក​​លក់​​ឈ្មោះ​ Somsak Remsri-ngam អាយុ ៥០​ឆ្នាំ ​តែ​មិនបាន​​ដាក់​ទោស​​ឡើយ ​គ្រាន់​តែ​ណែនាំ​។

 

លោក​ Somsak និយាយ​ថា​​ពណ៌​ធុង​​​ដ៏​ចាស់​​​នេះ​ ត្រូវ​គេ​ប្រើ​សម្រាប់​​​​​​​ដាក់​​លត​ ​ ​ដែល​​រោងចក្រ​ផលិត​​លក់​ឲ្យ​គាត់។ ​​​​​ចំណែក​ចៅហ្វាយ​​ស្រុក​ បាន​សម្រេច​​​​​នឹង​​ទៅ​ពិនិត្យ​​​​មើល​រោង​ចក្រ​​ ​​​​ដែល​​ផ្គត់ផ្គង់​​លត​​​ឲ្យ​ហាង​​លោក Somsak វិញ​ផងដែរ​៕

 

ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook

 

ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook

 

ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook

 

ចុចអាន៖ រូប​ស្វា​នៅ​ថៃ ជាប់​ក្នុង​បណ្ដុំ​រូប​​ស្អាត​បំផុត​​ លើ​គេហទំព័រ​អង់គ្លេស

ចុចអាន៖ ពេល​ទៅ​ថៃ ទេសចរ​គួរ​ដឹង​អ្វី​ខ្លះ?

ចុចអាន៖ ទឹក​ធ្លាក់​២​របស់​ថៃ ជាប់ជា​ទឹកធ្លាក់​ស្អាតចំណោម១០៥​​លើ​លោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Bangkok Coconut

  • ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: