សាក​ទទួលទាន​ខ្ទឹមស និង​ទឹកឃ្មុំ ៧ ថ្ងៃ នឹងមាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​អ្នក ?

Videos


ដូចបានដឹងស្រាប់ហើយថា ខ្ទឹមស គឺជាឱសថដ៏មានសារប្រយោជន៍ចំពោះរាងកាយ ។ ខ្ទឹមសអាចជួយដល់អ្នកមានបញ្ហាបេះដូង ដោយកាត់បន្ថយសម្ពាធឈាមនិងកូឡេស្តេរ៉ូល ការពារជំងឺសរសៃឈាមបេះដូង និងគាំងបេះដូងថែមទាំងទប់ស្កាត់បញ្ហាស្ទះជាតិខ្លាញ់ក្នុងសរសៃឈាម។ ក្រៅពីនេះខ្ទឹមសក៏អាចជួយព្យាបាលជំងឺស្រាលៗ ដូចជាក្តៅខ្លួន រាករូស ផ្តាសាយ និងគ្រុនក្តៅបន្តិចបន្តួចបានដែរ។ ការទទួលទានខ្ទឹមសជារៀងរាល់ថ្ងៃអាចជួយគ្រប់គ្រងរោគសញ្ញានៃជំងឺសន្លាក់ទឹកនោមផ្អែមនិងក្រពេញប្រូស្តាត រីកធំបាន ពីព្រោះខ្ទឹមសជួយជំរុញដល់ប្រព័ន្ធស៊ាំនៃរាងកាយបណ្តេញជាតិពុលចេញពីរាងកាយ រួមទាំងជាតិពុលគីមីផង ។

សាក​ទទួលទាន​ខ្ទឹមស និង​ទឹកឃ្មុំ ៧ ថ្ងៃ នឹងមាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​អ្នក ?

វិធីប្រើប្រាស់ខ្ទឹមស
ខ្ទឹមសមានប្រសិទ្ធភាពពេញលេញ នៅពេលប្រើឬទទួលទានទាំងឆៅពីព្រោះសារធាតុអាលីស៊ីនក្នុងខ្ទឹមសនឹងសាបរលាបពេល ប៉ះនឹងកម្តៅ។ ដូចនេះដើម្បីទទួលបានលទ្ធផលគាប់ប្រសើរគួរចិត ហាន់ ឬចិញ្ច្រាំខ្ទឹមស ហើយទុកចោលត្រឹម ១៥នាទី មុននឹងទទួលទានព្រោះការកាត់ចិញ្ច្រាំអាចជួយឱ្យសារធាតុអាលីស៊ីនកាន់តែបញ្ចេញបានច្រើន ។

តើហេតុអ្វីត្រូវទទួលទានខ្ទឹមសទាំងពោះទទេ ?
នៅពេលក្រពះមិនទាន់ទទួលបានអាហារ ក្រពះពិតជាត្រូវការអាហារខ្លាំងហើយការសម្រូបជីវជាតិពីអាហារនឹងមានអត្រាខ្ពស់ដោយឡែកប្រសិនបើក្រពះមានអាហាររួចទៅហើយនោះសម្រូបជីវជាតិពីខ្ទឹមសក៏ថមថយទៅតាមនោះដែរ ។

វិធីទទួលទានខ្ទឹមសដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់
យកខ្ទឹមសប្រមាណ ២-៣ កំពឹសបកសម្បកនិងចិញ្ច្រាំឱ្យល្អិត រួចលាយជាមួយទឹកឃ្មុំ ១ស្លាបព្រាសម្រាប់ទទួលទានជារៀងរាល់ថ្ងៃនោះក្នុងរយៈពេល១សប្តាហ៍អ្នកនឹងសង្កេតឃើញថារាងកាយមានថាមពលខ្លាំងមួយកម្រិតខុសពីប្រក្រតី ៕ លក្ខិណា