កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

កីឡាករ​ភាគ​ច្រើន​ដែល​ប្រកប​អាជីព​ក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League ត្រូវ​បាន គ្រូ​បង្វឹក​នៃ​បណ្ដា​ប្រទេស​អឺរ៉ុប​ទាំង​២៤​ដែល​មាន​កៅអី​ទៅ​អឺរ៉ូ​កោះ​ហៅ​ទៅ​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ។  យ៉ាងណាក៏ដោយ​មាន​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​​បាន​​ខក​ខាន​លេង​ព្រឹត្តិការណ៍​បាល់ទាត់​៤​ឆ្នាំ​ម្តង ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១០​ខែ​មិថុនា​នេះ។ តើ​កីឡាករ​ណា​ខ្លះ​នឹង​អវត្តមាន ហើយ​មូលហេតុ​អ្វី?

 

១. Rob Elliot (សាធារណរដ្ឋ​អៀរឡង់)

Rob Elliot អ្នកចាំទី​មក​ពី​ក្រុម Newcastle United នឹង​អវត្តមាន​ព្រោះ​របួស​ក្នុង​អំឡុង​ការ​ប្រកួត​ឲ្យ​ជម្រើស ជាតិ​ទល់​នឹង​ប្រទេស​ស្លូវ៉ាគី កាល​ពី​ខែមិនា។

 

កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

 

២. Kurt Zouma (បារាំង)

Kurt Zouma ខ្សែ​ការពារ​ស្តាំ​រង​របួស​ជង្គង់​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​របស់​គេ Chelsea ស្មើគ្នា​ជាមួយ Man Utd។

 

កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

 

៣. Vincent Kompany (បែលហ្សិក)

Vincent Kompany ប្រធាន​ក្រុម Man City និង​បែលហ្សិក​ក៏​អវត្តមាន​ពី​ក្រុមជម្រើសជាតិ​ដែរ ដោយសារ​របួស ភ្លៅ​ធ្ងន់ធ្ងរ​ក្នុង​ការប្រកួត​ទល់​នឹង Real Madrid។

 

កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

 

៤. Dejan Lovren (ក្រូអាត)

Lovren ខ្សែ​ការពារ​កណ្ដាល​មក​ពី Liverpool មិន​ត្រូវ​បាន​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រូអាត តែ​មិន​មែន​របួស ទេ​គឺ​ដោយសារ​ការ​មិន​ចុះ​សម្រុង​ជាមួយ​គ្រូបង្វឹក។

 

កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

 

៥. Chris Brunt (អៀរឡង់ខាងជើង)

ខ្សែ​ការពារ​ឆ្វេង​មក​ពី West Brom ខកខាន​ជាមួយ​ជម្រើស​ជាតិ​ដោយសារ​បញ្ហា​របួស​កាល​ពី​ប្រកួត​ដែល ពួក​គេ​យក​ឈ្នះ Crystal Palace ៣-២។

 

កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

 

៦. Juan Mata (អេស្ប៉ាញ)

Juan Mata មិន​ស្ថិត​នៅ​ក្នុង​ខ្សែ​ភ្នែក​លោក Vicente del Bosque ទេ​បន្ទាប់​ពី​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ គិត​ថា​គេ​លេង​មិន​សូវ​ល្អ​ជាមួយ​បិសាច​ក្រហម Manchester United។

 

កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

 

៧. Santi Cazorla (អេស្ប៉ាញ)

ខ្សែ​បម្រើ Santi Cazorla របស់ Arsenal គឺជា​កីឡាករ​អេស្ប៉ាញ​ម្នាក់​ទៀត​ដែល​លេង​នៅ​អង់គ្លេស​តែ​មិន​ជាប់ ជម្រើស​ជាតិ​ដោយសារ​បញ្ហា​របួស។

 

កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

 

៨. Kevin Mirallas (បែលហ្សិក)

ខ្សែបម្រើ​មក​ពី​ក្លឹប Everton ត្រូវ​គ្រូ​បង្វឹក​មិន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ន​ល្អ។

 

កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

 

៩. Danny Welbeck (អង់គ្លេស)

Welbeck មិន​អាច​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​ដោយសារ​របួស​ជង្គង់​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រកួត ដែល Arsenal ស្មើគ្នា ២-២ ជាមួយ Manchester City ។

 

កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

 

១០. Diego Costa (អេស្ប៉ាញ)

Costa ខ្សែប្រយុទ្ធ​សញ្ជាតិ​ដើម​ប្រេស៊ីល​មិន​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​ដោយសារ​ទម្រង់​លេង​ធ្លាក់​ចុះ ខ្លាំង​រដូវ​កាល​នេះ។ មូលហេតុ​មួយ​ទៀត​ក៏​ដោយសារ​គេ​រង​របួស​សរសៃពួរ​មិន​ទាន់​ជា កាល​ពី​ប្រកួត​ជាមួយ Liverpool ។

 

កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

 

១១. Mario Balotelli (អ៊ីតាលី)

ខ្សែ​ប្រយុទ្ធ Liverpool ខ្ចី​ជើង​ទៅ AC Milan រូបនេះ​ស៊ុត​បញ្ចូល​ទី១​គ្រាប់​ប៉ុណ្ណោះ កាល​ពី​រដូវ​កាល​មុន​ធ្វើ​ឲ្យ គ្រូ​បង្វឹក​សម្រេច​មិន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ៕

 

កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​ដែល​គ្មាន​ឈ្មោះ​ទៅ​អឺរ៉ូ​នៅ​ប្រទេស​បារាំង?

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport