​ភ្ញាក់​ផ្អើល ទិញ​ប៉ះ​ម៉ាស៊ីន​ផ្ញើ​សារ​​​ហ៊ីត្លែរ​​ ចំណាយ​អស់​តែ​ ​១៤​ ​ដុល្លារ​

បុគ្គលិកស្ម័គ្រចិត្តរបស់សារមន្ទីរកុំព្យូទ័រ Bletchley Park ចក្រភពអង់គ្លេស មានការភ្ញាក់ផ្អើលក្រោយរកឃើញ និងទិញបានម៉ាស៊ីនផ្ញើសារ Lorenz SZ42 ដែល ហ៊ីត្លែរ ធ្លាប់ប្រើក្នុងតម្លៃតែ ១៤ ដុល្លារ ។

សូមទស្សនាវីដេអូ តាំងបង្ហាញ Lorenz SZ42 ដែលមានស្រាប់នៅសារមន្ទី Bletchley Park 

ម៉ាស៊ីនផ្ញើសារម៉ូដែលនេះ ត្រូវគេដឹងថាមានផលិតតែ ២០០ គ្រឿងប៉ុណ្ណោះ ហើយមានតែ ហ៊ីត្លែរ និងមន្ត្រីយោធាជាន់ខ្ពស់របស់ណាស៊ីទេ ដែលប្រើសម្រាប់ឆ្លើយឆ្លងការសំងាត់នៃកងទ័ព ។ Lorenz SZ42 ជាម៉ាស៊ីនដែលអាចរក្សាការសំងាត់ខ្ពស់ ដោយវាធ្វើការបញ្ជូន ទិន្នន័យជារលកនៃចរន្តអគ្គិសនី ហើយរលកនេះ មានតែ Lorenz SZ42 ដូចគ្នាទេ ដែលអាចប្រែមកជាភាសាដែលមនុស្សមើលបាន ។

​ភ្ញាក់​ផ្អើល ទិញ​ប៉ះ​ម៉ាស៊ីន​ផ្ញើ​សារ​​​ហ៊ីត្លែរ​​ ចំណាយ​អស់​តែ​ ​១៤​ ​ដុល្លារ​

គូសបញ្ជាក់ផងដែរថា ក្រោយចប់សង្គ្រាមលោកលើកទី ២ ម៉ាស៊ីនប្រភេទនេះ ត្រូវគេអះអាងថាសល់តែ ៤ គ្រឿងប៉ុណ្ណោះ។ ទី ៥ គឺមួយគ្រឿងដែលទើបរកឃើញនេះ៕

ប្រភព៖ sabay

  • ​ភ្ញាក់​ផ្អើល ទិញ​ប៉ះ​ម៉ាស៊ីន​ផ្ញើ​សារ​​​ហ៊ីត្លែរ​​ ចំណាយ​អស់​តែ​ ​១៤​ ​ដុល្លារ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: