ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook

រូបថតប៉ុន្មានសន្លឹកអំពីលតខៀវក្នុងធុងចាស់គគ្រិច ដែលគេដាក់លក់លើទីផ្សារ កំពុងត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គម និងគេហទំព័រក្នុងប្រទេសថៃ។

ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook

ក្រោយឃើញរូបថតប៉ុន្មានសន្លឹកនេះធ្វើឲ្យគេញញើតលែងហ៊ានទិញលត និងបញ្ចេញកំហឹងគ្រប់គ្នា តែមិនទាន់ដឹងច្បាស់ថាបែកធ្លាយចេញពីផ្សារណាប្រាកដទេ ដោយសង្ស័យនៅផ្សារមួយ ក្នុងស្រុកហាតយ៉ៃ ខេត្តសុងខ្លា។

នៅថ្ងៃទី ៣១ឧសភាម្សិលមិញចៅហ្វាយស្រុកហាតយ៉ៃ លោក Prai Pattano និយាយថា ខាងស្រុកមិនអាចរកម្ចាស់រូបថតបានទេ ប៉ុន្តែគាត់បានបញ្ជាឲ្យមន្ត្រីសុខាភិបាល ចុះត្រួតពិនិត្យតាមផ្សារ និងណែនាំអ្នកលក់ឲ្យរក្សាអនាម័យតាមស្តង់ដារ។

រំលងបានមួយថ្ងៃក្រោយ គឺថ្ងៃទី ១មិថុនានេះ មន្ត្រីខេត្តសុងខ្លា បានរកឃើញម្ចាស់រូបថតគឺមកពីផ្សារ Fresh Market Plaza 3 ដោយអ្នកលក់ឈ្មោះ Somsak Remsri-ngam អាយុ ៥០ឆ្នាំ តែមិនបានដាក់ទោសឡើយ គ្រាន់តែណែនាំ។

លោក Somsak និយាយថាពណ៌ធុងដ៏ចាស់នេះ ត្រូវគេប្រើសម្រាប់ដាក់លត ដែលរោងចក្រផលិតលក់ឲ្យគាត់។ ចំណែកចៅហ្វាយស្រុក បានសម្រេចនឹងទៅពិនិត្យមើលរោងចក្រ ដែលផ្គត់ផ្គង់លតឲ្យហាងលោក Somsak វិញផងដែរ៕

ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook

ប្រភព៖ sabay

  • ចេញ​ប្រភព​បង្អែម​លត​​​ក្នុង​ធុង​គគ្រិច​​​ដែល​កំពុង​​​​ល្បី​​​​​​លើ Facebook已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: