Major Cineplex បញ្ចាំង​ភាពយន្ត​ឥត​គិត​ថ្លៃ​ដល់​កុមារ​ PSE

កាល​ពី​ព្រឹក​មិញ​នេះ​ រោង​ភាពយន្ត​ Major Cineplex by Cellcard បាន​រៀប​ចំ​កម្មវិធី “ទិវា​កុមារ​អន្តរជាតិ” ដោយ​ចាក់​បញ្ចាំង​ភាពយន្ត​រឿង​ “កំហឹង​បក្សី”  ឱ្យ​កុមារ​មក​ពី​អង្គការ​ដើម្បី​ស្នាម​ញញឹម​កុមារ (PSE) ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។

 

Major Cineplex បញ្ចាំង​ភាពយន្ត​ឥត​គិត​ថ្លៃ​ដល់​កុមារ​ PSE(កញ្ញា សុខ សោភ័ណ្ឌ​ អ្នក​ដំណាង​អង្គារ​ PSE)

 

កញ្ញា សុខ សោភ័ណ្ឌ​ អ្នក​ដំណាង​អង្គការ​ PSE បាន​ថ្លែង​ថា ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​រោង​ភាពយន្ត Major Cineplex by Cellcard ​ផ្ដល់​កិត្តិយស​ដល់​ PSE ក៏​ដូច​ជា​ផ្ដល់​ឱកាស​ដល់​កុមារ​កំព្រា​ទាំង​អស់​​បាន​មក​ទស្សនា​ភាព​យន្ត​ឥត​គិត​ថ្លៃ។ កញ្ញា​ក៏​សំណូម​ពរ​ដល់​ស្ថាប័ន​​ផ្សេង​ៗ​​ទាំង​អស់​សូម​ចូល​រួម​ចែក​រំលែក​ក្ដី​ស្រលាញ់​ដល់​កុមារ​ដែល​គ្មាន​ទី​ពឹង​ក៏​ដូច​ជា​កុមារ​ទូទៅ​​ទាំង​អស់​ជា​​ពិសេស​គឺ​​នៅ​ថ្ងៃ​”ទិវា​កុមារ​អន្តរជាតិ” តែ​ម្ដង។

 

Major Cineplex បញ្ចាំង​ភាពយន្ត​ឥត​គិត​ថ្លៃ​ដល់​កុមារ​ PSE

 

ចំណែក​ឯ​កុមារី នីតា ជា​កុមារ​មក​ពី​អង្គការ PSE វិញ​បាន​​ប្រាប់​ថា “ខ្ញុំ​អត់​ដឹង​និយាយ​អី​ទេ​បង គ្រាន់​តែ​ខ្ញុំ​រំភើប​ណាស់​ដែល​មាន​ឱកាស​មក​មើល​រឿង​នៅ​កន្លែង​ទំនើប​បែប​នេះ ខ្ញុំ​មិន​ដែល​គិត​ថា​បាន​មក​នោះ​ទេ​”។

​​​​​​​​​​​​​​

Major Cineplex បញ្ចាំង​ភាពយន្ត​ឥត​គិត​ថ្លៃ​ដល់​កុមារ​ PSE
ក្រៅ​ពី​ចាក់​បញ្ចាំង​ភាពយន្ត​ឥត​គិត​ថ្លៃ​ Major Cineplex by Cellcard ក៏​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​ដែល​បាន​ផ្ដល់​ជា​អំណោយ​បន្តិច​បន្តួច​ដែល​មាន​មាន​ដូច​ជា​ឧបករណ៍​សិក្សា​មួយ​ចំនួន​ និង​​របស់​ញ៉ាំ​ខ្លះៗ​ផង​ដែរ៕​​

 

Major Cineplex បញ្ចាំង​ភាពយន្ត​ឥត​គិត​ថ្លៃ​ដល់​កុមារ​ PSE

 

Major Cineplex បញ្ចាំង​ភាពយន្ត​ឥត​គិត​ថ្លៃ​ដល់​កុមារ​ PSE

 

អត្ថបទ៖SAMEDY