នគរបាល​កម្ពុជា និង​អូ​ស្រា​លី បន្ត​ព្រមព្រៀងគ្នា​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​

នគរបាល​កម្ពុជា និង​អូ​ស្រា​លី បន្ត​ព្រមព្រៀងគ្នា​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​

ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​កម្ពុជា លោក នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន និង​អគ្គស្នងការដ្ឋាន​នគរ​បាល​សហព័ន្ធ​អូស្ត្រាលី លោក Andrew Colvin AOM បាន​បន្ត​ចុះហត្ថលេខា​លើ​អនុសារណៈ​ព្រមព្រៀងគ្នា បង្កើន​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទល្មើស​គ្រឿងញៀន។

អគ្គ​ស្នង​ការរង និង​ជា​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ថ្លែង​ក្រោយ​ពិធី​ចុះហត្ថលេខា ថ្ងៃទី ១ ខែមិថុនា នៅ​អគ្គស្នងការដ្ឋាន​ថា តាមរយៈ​ការ​ចុះហត្ថលេខា​ព្រមព្រៀងគ្នា នាពេលនេះ គឺ អគ្គស្នងការ​នគរបាល​សហព័ន្ធ​អូស្ត្រាលី ថា នឹង​បង្កើន​ឲ្យ​អស់ពី​សមត្ថភាព ក្នុងការ​អនុវត្តតាម​ខ្លឹមសារ​អនុសារណ ការផ្លាស់ប្តូរ​ព័ត៌មាន​សន្តិសុខ ព័ត៌មាន​បទឧក្រិដ្ឋ​ឆ្លងដែន ដើម្បី​ជួយ​គ្នា​ទៅវិញ​មក និង​ដោះស្រាយ​សភាពការណ៍ និង​សហការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ទាំងនោះ​។

​លោក គៀត ច័​ន្ធ​ថា​រិ​ទ្ធ​ថា ក្នុងជំនួប​នោះដែរ នគរបាល​អូស្ត្រាលី​ថា នឹងសិក្សា​ពិចារណា​ជួយ​ដល់​អង្គភាព​ថ្មី​មួយ គឺ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​កម្ពុជា ទើបនឹង​បង្កើត​នាពេល​កន្លងមកនេះ ហើយ​តាមរយៈ​ការជួយ​នោះ គឺ​ភាគី​អូស្ត្រាលី នឹង​ចាត់​នគរបាល​ជំនាញ​របស់​អូស្ត្រាលី មក​ធ្វើការ​ជាមួយ​នគរបាល​កម្ពុជា ។

លោក​បន្តថា ក្នុង​ឱកាស​ចុះហត្ថលេខា​នាពេលនេះ​ផងដែរ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ នាយ​ឧត្ដមសេនីយ៍ សុខ ផល ក៏បាន​ចុះហត្ថលេខា ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​សហព័ន្ធ​អូស្ត្រាលី និង​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ចុះហត្ថលេខា​ព្រមព្រៀងគ្នា​ជា​លើកដំបូង ដើម្បី​រួម​សហការ​គ្នា​ប្រឆាំង​នឹង​បទល្មើស​គ្រឿងញៀន​ឆ្លងដែន។

សម្រាប់​ការ​បង្ក្រាប​បទល្មើស​នេះដែរ ភាគី​នគរបាល​កម្ពុជា និង​អូស្ត្រាលី នឹង​បង្កើត​ក្រុម​ស៊ើបអង្កេត រួម​មួយ​ទៀត ដោយ​ផ្តោត​លើ​បទល្មើស​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ ទន្ទឹមនឹងនោះ នគរបាល​អូស្ត្រាលី នឹងដាក់​នគរបាល​ជំនាញ​របស់​ខ្លួន​មក​ធ្វើការ​ជាមួយ​កម្ពុជា បណ្តុះបណ្តាល​នគរបាល​កម្ពុជា និង​ជួយ​ធនធាន​ដើម្បី​ឱ្យ​ក្រុមការងារ​នេះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​។​

ក្នុង​ឱកាស​នោះដែរ អគ្គស្នងការ​នគរបាល​អូស្ត្រាលី បាន​ជំនួយ​ម៉ាស៊ីនភ្លើង​ចំនួន ១៦ គ្រឿង​ដាក់ ជូន​ដល់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចំនួន ១៦ កន្លែង ដែល​នគរបាល​អូស្ត្រាលី បាន​សាងសង់​អាគារ​ធ្វើការ​ងារ​ជូន កាលពី​ឆ្នាំ ២០១៥ កន្លង​មកនេះ​៕