7 ឃ្លា​ដែល​លោក​ប្ដី​បាន​ស្ដាប់​ឮ​​ចេញ​ពី​មាត់​ប្រពន្ធ​ហើយ​​ រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក

ការពោលពាក្យសរសើរ និងលើកទឹកចិត្តគ្នាទៅវិញទៅមករបស់ស្វាមីភរិយាគឺវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនដើម្បីរក្សាចំណងស្នេហ៍របស់ពួកគេឲ្យស្ថិតនៅឋិតថេរ។ ខាងក្រោមនេះគឺជាពាក្យសរសើរ និងលើកទឹកចិត្តមួយចំនួនដែល លោកប្ដីណាក៏ដោយឲ្យតែស្ដាប់ឮប្រាកដជារំភើបចិត្តជាក់ជាមិនខាន ៖

  • ស្រលាញ់បង អូនប្រហែលជាមិនសប្បាយចិត្តនឹងស្ដាប់រឿងមិនល្អពីអតីតកាលដែលបងធ្លាប់ធ្វើ ពីមនុស្សដែរនៅជុំវិញអូន តែនេះជាការពិតរបស់បង ហើយរឿងនោះនឹងមិនកើតឡើងចំពោះអូនទេ
  • ស្រលាញ់បង អូនប្រហែលជាមិនមានផ្ទះវិឡារស់នៅ តែបងសន្យាថាផ្ទះដ៏តូចរបស់យើងនឹងមិនខ្វះសុភមង្គលទេ
  • ស្រលាញ់បង អូនប្រហែលជាគ្មានឡានទំនើបជិះដូចគេទេ តែបងមានត្រឹមម៉ូតូចាស់មួយដែលអាចអោយអូនជិះអោបចង្កេះបងគ្រប់ទីកន្លែងដែលអូនចង់ទៅ
  • ស្រលាញ់បងទោះជាបងគ្មានអ្វីលំអខ្លួនតែបងសុខចិត្តរកផ្ដល់អោយអូនគ្រប់អ្វីដែលអូនស្រលាញ់
  • ស្រលាញ់បង អូនប្រហែលជាមិនមានលុយចាយពេញដៃដូចគេ តែបងក៏មិនស្តីអោយអូនពេលអូនទិញរបស់ របរប្រើប្រាស់ថ្លៃៗដែរ
  • ស្រលាញ់បង អូនប្រហែលជាមិនអាចញ៉ាំបាយក្នុងហាងថ្លៃៗបាន តែយើងអាចធ្វើម្ហូបជាមួយគ្នា និងញ៉ាំជុំគ្នាបាន
  • ស្រលាញ់បង បងប្រហែលជាគ្មានពេលច្រើនសម្រាប់កំដរអូន តែក្នុងចិត្តបងនឹកអូនគ្រប់ពេល៕

ប្រភព ៖ Facebook


  • 7 ឃ្លា​ដែល​លោក​ប្ដី​បាន​ស្ដាប់​ឮ​​ចេញ​ពី​មាត់​ប្រពន្ធ​ហើយ​​ រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: